ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

ក្រុមជួយសង្រ្គោះBlue Skyនៃប្រទេសចិនធ្វើការបណ្តុះបណ្តាលខាងការជួយសង្រ្គោះដល់ប្រទេសមីយ៉ាន់ម៉ា

2018-06-14 11:21:23

   ថ្ងៃ​ទី​១២​ខែ​មិថុនា ក្រុម​ជួយ​សង្រ្គោះBlue Skyនៃ​ប្រទេស​ចិន​និង​អគ្គនា​យក​ដ្ឋាន​ពន្លត់​អគ្គិភ័យមីយ៉ាន់ម៉ា​បាន​សហការ​គ្នា​រៀប​ចំ​ជា​លើក​ដំបូង​នូវ​ការ​បណ្តុះ​បណ្តាល​ខាង​ការ​ជួយ​សង្រ្គោះ​តាម​រយៈការ​តោង​ឡើង​ខ្សែពួ​នៅ​ទីក្រុងរាំងហ្គូនប្រទេស​មីយ៉ាន់ម៉ា។

      តាំង​ពី​បាន​ចូល​ខែ​មិថុនា​មក តំបន់​ជា​ច្រើន​នៃ​ប្រទេស​មីយ៉ាន់ម៉ា​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ជា​បន្ត​បន្ទាប់ ដែល​ជា​ហេតុ​បណ្តាល​ឲ្យ​កើត​មាន​គ្រោះ​ទឹក​ជំនន់​ដូច​ជា​ការ​រអិល​បាក់​ដីភ្នំ​និង​ទឹក​ជំនន់​ហូរច្រោះ​ដី​ល្បាប់ពី​លើ​ភ្នំ​ជា​ដើមដែល​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​និង​រង​របួស​និង​ខូច​ខាត​ទ្រព្យ​សម្បត្តិ​ក្នុង​កម្រិត​ទីទៃ​គ្នា។លោក​Win Naingអនុ​ប្រធាន​ផ្នែក​គ្រប់​គ្រង​ការ​ងារ​ជួយ​សង្រ្គោះ​នៃអគ្គនា​យក​ដ្ឋាន​ពន្លត់​អគ្គិភ័យមីយ៉ាន់ម៉ាបាន​ថ្លែង​ថា ដោយ​សារ​តែ​គ្រោះ​ធម្មជាតិ​នៃ​ប្រទេស​មីយ៉ាន់ម៉ា​មាន​ច្រើន​បង្គួរ បាន​ជា​ការ​បណ្តុះ​បណ្តាល​ខាង​ការ​ជួយ​សង្គ្រោះ​និង​ការ​លើក​កម្ពស់សមត្ថភាព​ជួយ​សង្រ្គោះ​គឺ​មាន​សារៈសំខាន់​ណាស់​ចំពោះ​សមត្ថកិច្ច​ពន្លត់​អគ្គិភ័យ​និង​ជួយ​សង្រ្គោះ​នៃ​ប្រទេស​មីយ៉ាន់ម៉ា។ជឿ​ជាក់​ថា នា​ពេល​អនាគត ចិន​និង​មីយ៉ាន់ម៉ា​នឹង​មាន​កិច្ច​សហប្រតិបត្តិការ​កាន់​តែ​ច្រើន​លើ​វិស័យ​ជួយ​សង្រ្គោះ ហើយ​ភាគី​មីយ៉ាន់ម៉ា​ក៏​សូម​សម្តែង​ការស្វាគមន៍​ចំពោះ​រឿង​នេះ​ផង​ដែរ៕


ឧទ្ទេសនាមជាពិសេស

វិនិយោគ​ជាមួយ​ស្នាម​ញញឹម​

វិនិយោគ​ជាមួយ​ស្នាម​ញញឹម​

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ