ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

លោកវ៉ាងអ៊ីសមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្រ្តីការបរទេសចិនជួបពិភាក្សាជាមួយលោកErywanរដ្ឋមន្រ្តីទី២នៃក្រសួងការបរទេសនិងពាណិជ្ជកម្មនៃប្រទេសប៊្រុយណេ

2018-06-14 11:20:39

  ថ្ងៃ​ទី​១៣​ខែ​មិថុនា នៅ​ក្រុង​ប៉េកាំង លោកវ៉ាងអ៊ី​សមាជិក​ក្រុម​ប្រឹក្សា​កិច្ច​ការ​រដ្ឋ​និង​ជា​រដ្ឋមន្រ្តី​ការ​បរទេស​ចិន​បាន​ជួប​ពិភាក្សា​ជា​មួយ​លោកErywanរដ្ឋមន្រ្តី​ទី​២​នៃ​ក្រសួង​ការ​បរទេស​និង​ពាណិជ្ជកម្ម​នៃ​ប្រទេសប៊្រុយណេដែល​កំពុង​បំពេញ​ទស្សនកិច្ច​​ផ្លូវ​ការ​នៅ​ប្រទេស​ចិន។

      ថ្លែង​ក្នុង​កិច្ច​ជំនួប លោក​វ៉ាង​អ៊ី​បាន​លើក​ឡើង​ថា ភាគី​ចិន​រីក​រាយ​ក្នុង​ការ​អនុវត្ត​ឲ្យ​បាន​ល្អ​នូវ​គំនិត​ឯកភាព​រួមរបស់​ថ្នាក់​ដឹក​នាំ​ប្រទេស​ទាំង​ពីរ​ ធ្វើ​ឲ្យ​ការ​ប្រាស្រ័យ​ទាក់​ទង​ជាន់​ខ្ពស់​មាន​ភាព​ស្អិត​ល្មួត ធ្វើ​ឲ្យ​ស៊ី​ជម្រៅ​នូវ​ការ​ត​ភ្ជាប់​គ្នា​រវាង​យុទ្ធ​សាស្រ្ត​អភិវឌ្ឍន៍ ដើម្បី​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ ក៏​ដូច​ជា​ជំរុញ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ឲ្យ​ទទួល​បាន​ការ​វិវឌ្ឍ​រីក​ចម្រើន​កាន់​តែ​ខ្លាំងក្លា​ថែម​ទៀត។ភាគី​ចិន​រីក​រាយ​រួម​សហការ​ជា​មួយ​ប្រទេស​ប្រ៊ុយណេ ដើម្បី​ជំរុញ​ទំនាក់​ទំនង​រវាង​ចិន​និង​អាស៊ាន​ក្នុង​ន័យ​លើក​កម្ពស់​គុណភាព​និង​កម្រិត​ថែម​ទៀត។

      ជា​ការ​ឆ្លើយ​តប លោក​Erywanបាន​ថ្លែង​ថា ​ប្រ៊ុយណេ​រំពឹង​ទុក​ព្រម​ទាំង​ជឿ​ជាក់​ថា នៅ​ក្រោម​ការ​ដឹក​នាំ​របស់​លោក​ប្រធាន​រដ្ឋ​ស៊ីជីនភីង ប្រទេស​ចិន​នឹង​ទទួល​បាន​សមិទ្ធ​ផល​អភិវឌ្ឍន៍​កាន់​តែ​ធំធេង​ជាក់​ជាមិន​ខាន ប្រ៊ុយណេ​រីក​រាយ​ធ្វើ​ឲ្យ​ស៊ី​ជម្រៅ​នូវ​កិច្ច​សហ​ប្រតិ​ប​ត្តិ​ការ​ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ​ជា​មួយ​ភាគី​ចិន៕


ឧទ្ទេសនាមជាពិសេស

វិនិយោគ​ជាមួយ​ស្នាម​ញញឹម​

វិនិយោគ​ជាមួយ​ស្នាម​ញញឹម​

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ