ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

សន្នសីទពាណិជ្ជករចិននៃសមាគមអាស៊ានលើកទី១៦ប្រារព្ធធ្វើនៅក្រុងគុនមីង

2018-06-14 11:16:35

ថ្ងៃទី ១៣ ខែមិថុនា សនិ្នសីទពាណិជ្ជករចិននៃសមាគមអាស៊ានលើកទី១៦បានប្រារព្ធធ្វើនៅក្រុងគុនមីង ប្រទេសចិន ។ ពាណិជ្ជករចិនមកពីប្រទេសនិងតំបន់ជាង៤០ សរុបជាង៦រយនាក់បានចូលរួមសនិ្នសីទ ដែលធ្វើក្រោមប្រធានបទ “យុគសម័យថ្មី កាលានុវត្តភាពថ្មី ដំណើរតស៊ូថ្មី ការអភិវឌ្ឍថ្មី ”ក្នុងន័យរួមគ្នាពិគ្រោះពិភាក្សាពីកិច្ចសហប្រតិបតិ្តការ និងស្វែងរកការអភិវឌ្ឍជាមួយគ្នា ។

ថ្លែងក្នុងសុន្ទរកថា លោក Li Zhuobin សមាជិកអចិន្ត្រៃយ៍នៃសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនបានលើកឡើងថា សនិ្នសីទពាណិជ្ជករចិននៃអាស៊ាន បានធ្វើឲ្យស៊ីជម្រៅនូវកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងប្រទេសអាស៊ាន បានសម្រេចកិច្ចសហប្រតិបតិ្តការនិងឈ្នះ-ឈ្នះនៃពហុភាគី ក៏ដូចជាការអភិវឌ្ឍជាមួយគ្នាផងដែរ ។ ខេត្តយូណាន គឺជាតំបន់តភ្ជាប់លើវិស័យសេដ្ឋកិច្ចនិងវប្បធម៌រវាងប្រទេសចិនជាមួយនិងប្រទេសអាស៊ីខាងត្បូងនិងប្រទេសអាស៊ីអាគ្នេយ៍ ។ លោកបានបង្ហាញក្តីរំពឹងយ៉ាងស្មោះថា ពាណិជ្ជករចិនដ៏ច្រើនកុះករអាចក្តាប់ជាប់កាលានុវត្តភាព ពង្រីកឧត្តមភាពរបស់ខ្លួន ព្រមនិងបន្តផ្តោតសំខាន់ទៅលើខេត្តយូណាន និងបណ្តាក់ទុននៅខេត្តយូណាន ក៏ដូចជាសកម្មចូលរួមការអនុវត្តគោលនយោបាយកំណែទម្រង់និងបើកទូលាយ និងកិច្ចកសាងទំនើបភាវូបនីយកម្មរបស់ប្រទេសជាតិ ដើម្បីសម្រេចការីកចំរើនរបស់ខ្លួនឲ្យកាន់តែល្អប្រសើរតាមរយៈកិច្ចសហប្រតិបតិ្តការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក ៕


ឧទ្ទេសនាមជាពិសេស

វិនិយោគ​ជាមួយ​ស្នាម​ញញឹម​

វិនិយោគ​ជាមួយ​ស្នាម​ញញឹម​

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ