ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

ថ្នាក់ដឹកនាំនៃសមាជិកអង្គការសហប្រតិបតិ្តការសៀងហៃរួមគ្នាចូលរួមសនិ្នសីទសារព័ត៌មាន លោកស៊ីជីនភីងថ្លែងសុន្ទរកថាគន្លឹះក្នុងនាមជាប្រមុខនៃប្រទេសជាប្រធានផ្លាស់ប្តូរ

2018-06-11 11:11:36

ថ្ងៃទី ១០ ខែមិថុនា ថ្នាក់ដឹកនាំនៃប្រទេសជាសមាជិកអង្គការសហប្រតិបតិ្តការសៀងហៃបានរួមគ្នាចូលរួមសនិ្នសីទសារព័ត៌មាន ។ លោក ស៊ីជីនភីង ប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថាគន្លឹះក្នុងឋានៈជាប្រមុខរដ្ឋនៃប្រទេសជាប្រធានផ្លាស់វេន ។

ថ្លែងក្នុងសុន្ទរកថា លោក ស៊ីជីនភីង បានលើកឡើងពីគំនិតឯកភាពនិងសមិទ្ធផលសំខាន់ៗដែលទទួលបានក្នុងសនិ្នសីទកំពូលក្រុងឈីងតាវរបស់អង្គការសហប្រតិបតិ្តការសៀងហៃ មានជាអាទិ៍៖

ទីមួយ បណ្តាភាគីនានាឯកភាពគ្នាបង្កើនសាមគ្គីភាពនិងកិច្ចសហប្រតិបតិ្តការ និងធ្វើឲ្យស៊ីជម្រៅនូវទំនាក់ទំនងភាពជាដៃគូដែលធ្វើកិច្ចសហប្រតិបតិ្តការប្រកបដោយសនិ្តភាព គោរពរាប់អានគ្នាប្រកបដោយសមភាព បើកទូលាយ បរិយាប័ន្ន ឈ្នះ-ឈ្នះនិងចែករំលែកជាមួយគ្នា

ទីពីរ ប្រកាន់ខ្ជាប់ទស្សនៈសនិ្តសុខដែលមានការចូលរួមជាមួយគ្នា ចម្រុះ សហប្រតិបតិ្តការនិងនិរន្តភាព ក្នុងន័យគាំពារសន្តិភាពនិងស្ថិរភាពក្នុងតំបន់

ទីបី គាំពារកិត្យានុភាពនិងប្រសិទ្ធភាពនៃច្បាប់កំណត់របស់អង្គការពាណិជ្ជកម្មពិភពលោក ពង្រឹងនិងពង្រីកប្រព័ន្ធពាណិជ្ជកម្មពហុភាគីដែលប្រកបដោយការបើកទូលាយ បរិយាប័ន្ន តម្លាភាព គ្មានការរើសអើង និងចាត់ទុកច្បាប់កំណត់ជាមូលដ្ឋាន ប្រឆាំងការគាំពារនិយមផ្នែកពាណិជ្ជកម្មទោះតាមទម្រង់ណាក៏ដោយ ក៏ដូចជាបង្កើនការតភ្ជាប់គ្នារវាងកិច្ចសហប្រតិបតិ្តការសម្រាប់ការកសាង “ខ្សែក្រវាត់មួយនិងផ្លូវមួយ” និងយុទ្ធសាស្ត្រអភិវឌ្ឍន៍

ទីបួន បន្តធ្វើកិច្ចសហប្រតិបតិ្តការតទៅទៀតលើវិស័យវប្បធម៌ អប់រំ បច្ចេកវិទ្យា ការពារបរិស្ថាន អនាម័យ ទេសចរណ៍ យុវជន ប្រព័ន្ធសារព័ត៌មាន និងកីឡាជាដើម ក្នុងន័យជំរុញការរៀនសូត្រពីវប្បធម៌រវាងគ្នានិងគ្នា និងបង្កើនការតភ្ជាប់ដួងចិត្តប្រជាជន

ទីប្រាំ ពង្រីកការប្រាស្រ័យទាក់ទងនិងកិច្ចសហប្រតិបតិ្តការអន្តរជាតិរបស់អង្គការសហប្រតិបតិ្តការសៀងហៃ រួមសហការជាមួយអង្គការសហប្រជាជាតិ អង្គការអន្តជាតិនិងតំបន់ផ្សេងទៀត ធ្វើការខិតខំប្រឹងប្រែងដើម្បីជំរុញសនិ្តភាពដ៏យូរអង្វែងនិងភាពរុងរឿងជាមួយគ្នានៅលើពិភពលោក

ទីប្រាំមួយ ផ្តល់ការគាំទ្រនិងកិច្ចសហប្រតិបតិ្តការយ៉ាងសកម្មសម្រាប់ការងារត្រៀមរៀបចំរបស់សាធារណៈរដ្ឋឃើហ្គីស្ថានដែលជាប្រទេសជាប្រធានផ្លាស់វេនលើកក្រោយ ដើម្បីរៀបចំសនិ្នសីទកំពូលនៅឆ្នាំក្រោយឲ្យបានល្អ ៕


ឧទ្ទេសនាមជាពិសេស

វិនិយោគ​ជាមួយ​ស្នាម​ញញឹម​

វិនិយោគ​ជាមួយ​ស្នាម​ញញឹម​

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ