ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

លោក លីវហឺ បេសកជនពិសេសរបស់លោក ស៊ីជីនភីង ជួបពិភាក្សាជាមួយអតីតរដ្ឋមន្ត្រីការបរទេសអាមេរិកនិងសមាជិករដ្ឋសភានិងព្រឹទ្ធសភាអាមេរិក

2018-05-17 15:23:53

ថ្ងៃទី ១៦ ខែឧសភា នៅក្រុងវ៉ាស៊ីនតោន លោក លីវហឺ បេសកជនពិសេសរបស់លោក ស៊ីជីនភីង ប្រធានរដ្ឋចិននិងជាឧបនាយករដ្ឋមន្ត្រីចិនដែលកំពុងបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិកបានជួបពិភាក្សាដោយឡែកពីគ្នាជាមួយលោក Kissinger អតីតរដ្ឋមន្ត្រីការបរទេសអាមេរិកនិងសមាជិករដ្ឋសភានិងព្រឹទ្ធសភាអាមេរិក ។

ក្នុងកិច្ចជំនួបទាំងពីរ លោក លីហឺ បានលើកឡើងថា ដំណើរទស្សនកិច្ចរបស់ខ្ញុំនៅអាមេរិកលើកនេះ គឺដើម្បីបន្តធ្វើការប្រាស្រ័យទាក់ទងឲ្យកាន់តែស៊ីជម្រៅជាមួយសហរដ្ឋអាមេរិកអំពីបញ្ហាសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាមេរិកតទៅទៀត ក្នុងន័យសកម្មស្វែងរកមធ្យោបាយដោះស្រាយបញ្ហាដោយសមរម្យ ក៏ដូចជាគាំពារការអភិវឌ្ឍដោយរឹងមាំនៃទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងប្រទេសទាំងពីរផងដែរ ។

ជាការឆ្លើយតប លោក Kissinger បានថ្លែងថា ភាគីទាំងពីរអាមេរិកនិងចិនគួរតែបង្កើនការប្រាស្រ័យទាក់ទងជាយុទ្ធសាស្ត្រ បន្តពង្រីកផលប្រយោជន៍ដូចគ្នាឲ្យបានកាន់តែទូលំទូលាយថែមទៀត និងដោះស្រាយការខ្វែងគំនិតខាងការគ្រប់គ្រងដោយសមរម្យ ព្រមជាមួយគ្នានេះ ក៏បង្ហាញនូវកម្លាំងដឹកនាំក្នុងការដោះស្រាយបញ្ហាធំនិងសំខាន់នៃអន្តរជាតិនិងតំបន់ផងដែរ ៕


ឧទ្ទេសនាមជាពិសេស

វិនិយោគ​ជាមួយ​ស្នាម​ញញឹម​

វិនិយោគ​ជាមួយ​ស្នាម​ញញឹម​

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ