ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

លោក​វ៉ាងឈីសាន​ជួប​ពិភាក្សា​​ជា​មួយ​ប្រតិភូ​​អាមេរិក​ដែល​ទៅ​ចូលរួម​កិច្ច​សន្ទនា​​មគ្គុទ្ទេសក៍​ឧស្សាហកម្ម​និង​ពាណិជ្ជកម្ម​និង​អតីត​ឧត្តម​មន្ត្រី​ចិន​​និង​អាមេរិក​ជុំ​ទី​១០

2018-05-16 15:21:30

     ថ្ងៃទី​១៥​ខែ​ឧសភា​ ​ លោក​វ៉ាងឈីសាន​អនុប្រធាន​រដ្ឋ​ចិន​បាន​​ជួប​ពិភាក្សា​​ជា​មួយ​ប្រតិភូ​សហរដ្ឋអាមេរិក​ដែល​ទៅ​ចូលរួម​កិច្ច​សន្ទនា​​មគ្គុទេសក៍​ឧស្សាហកម្ម​និង​ពាណិជ្ជកម្ម​និង​អតីត​ឧត្តម​មន្ត្រី​ចិន​​និង​អាមេរិក​ជុំ​ទី​១០​នៅ​ទីស្តីការ​រដ្ឋ​ចុងណានហៃ​។​

      លោក​វ៉ាងឈីសាន​បាន​ថ្លែង​ក្នុង​កិច្ច​ជំនួប​ថា​ ​ថ្វីត្បិតតែ​ទំនាក់ទំនង​រវាង​ចិន​និងអាមេរិក​បាន​ឆ្លងកាត់​ព្យុះភ្លៀង​ក៏​ពិត​មែន​ ​​ប៉ុន្តែ​គឺ​បាន​ដើរ​ឆ្ពោះទៅ​មុខ​ជាប់​រហូត​។ ​ទំនាក់ទំនង​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​ដែល​សមភាព​និងការ​​ផ្តល់​ផល​ប្រយោជន៍​ដល់​គ្នា​គឺជា​មូលដ្ឋាន​នៃ​​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​ ​សារធាតុ​ពិត​នៃ​ទំនាក់ទំនង​នេះ​​គឺ​កិច្ចសហប្រតិបត្តិការ​និង​ឈ្នះ-ឈ្នះ​។​ ​ទំនាក់ទំនង​សេដ្ឋកិច្ចនិង​ពាណិជ្ជកម្ម​ដ៏​ល្អប្រសើរ​វា​សមស្រប​នឹង​ផលប្រយោជន៍​ជា​មូលដ្ឋាន​របស់​ប្រជាជន​នៃប្រទេស​ទាំង​ពីរ​ ​ភាគី​ទាំងពីរ​គួរតែ​បង្កើន​ការ​យល់​ដឹង​ពី​គ្នា​ ​និង​បង្កើន​ទំនុក​ចិត្ត​លើ​គ្នា​ ​ក៏ដូចជា​ដោះស្រាយ​ការ​ខ្វែង​គំនិត​គ្នា​តាមរយៈ​កិច្ច​សន្ទនា​និង​ការ​ពិភាក្សា​។​

      ជា​ការ​ឆ្លើយតប​ ប្រតិភូ​សហរដ្ឋ​អាមេរិក​បានថ្លែង​ថា​ ​ទំនាក់ទំនង​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​​ដ៏​ល្អ​ប្រសើរ​រវាង​អាមេរិក​និង​ចិន​មាន​អំណោយផល​ដល់​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ស្ថិរភាព​​នៃ​សេដ្ឋកិច្ច​របស់​​ប្រទេស​ទាំង​ពីរ​និង​ពិភពលោក​។​ ​មជ្ឈដ្ឋាន​ឧស្សាហកម្ម​និង​ពាណិជ្ជកម្ម​អាមេរិក​នឹង​បន្ត​ជំរុញ​ការ​ប្រាស្រ័យទាក់ទង​និង​ការ​ផ្លាស់ប្តូរ​លើ​គ្រប់​ស្រទាប់​ជាន់​ថ្នាក់​​រវាង​ភាគី​ទាំង​ពីរ​ ​និង​ស្វែង​រក​ដំណោះស្រាយ​ដែល​ឈ្នះ-ឈ្នះ​តាមរយៈ​ការ​ពិភាក្សា​និង​កិច្ច​សន្ទនា​៕


ឧទ្ទេសនាមជាពិសេស

វិនិយោគ​ជាមួយ​ស្នាម​ញញឹម​

វិនិយោគ​ជាមួយ​ស្នាម​ញញឹម​

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ