ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

លោក​ស៊ីជីនភីង​ ប្រធានរដ្ឋចិន​ជួបពិភាក្សាការងារ​ជាមួយ​លោក​ Narendra​ Modi​ នាយក​រដ្ឋមន្រ្តី​ឥណ្ឌា​

2018-04-28 14:07:11

លោក​ស៊ីជីនភីង​ ប្រធានរដ្ឋចិន​ជួបពិភាក្សាការងារ​ជាមួយ​លោក​ Narendra​ Modi​ នាយក​រដ្ឋមន្រ្តី​ឥណ្ឌា​

    លោក​ស៊ីជីនភីង​ ប្រធានរដ្ឋចិន​បាន​ជួបពិភាក្សាការងារ​ជាមួយ​លោក​ Narendra​ Modi ​នាយករដ្ឋមន្រ្តី​ឥណ្ឌា​ដែល​អញ្ជើញ​ទៅ​ប្រទេសិ​ចន​ចូលរួម​កិច្ចជំនួប​ក្រៅផ្លូវការ​នៅក្រុង​អ៊ូហាន​កាលពី​ថៃ្ងទី​២៧ ​ខែ​មេសា។​

    ថែ្លង​ក្នុង​កិច្ចជំនួប​ លោកស៊ីជីនភីង ​បាន​លើកឡើងថា​ ប្រទេស​ដ៏មហិមា​ទាំងពីរ ​ចិន​និង​ឥណ្ឌា​បាន​ធ្វើកិច្ចសហប្រតិបត្តិការ​ដ៏អស្ចារ្យ​អាច​មានឥទ្ធិពល​ដល់​ពិភពលោក។​ខ្ញុំ​រំពឹងថា​ កិច្ចជំនួប​របស់ខ្ញុំ​ជាមួយ​លោកនាយករដ្ឋមន្រ្តី​នៅទីនេះ​នឹង​បើក​ទំព័រថ្មី​នៃ​ទំនាក់ទំនង​រវាង​ចិន​និង​ឥណ្ឌា។​

    លោក​ស៊ីជីនភីង ​បាន​សង្កត់ធ្ងន់ថា​ យើង​ត្រូវ​ចាប់យក​ជា​យុទ្ធសាស្រ្ត​នូវ​ស្ថានការណ៍​ជា​ទូទៅ​នៃ​ទំនាក់ទំនង​រវាង​ចិន​ឥណ្ឌា​ដើម្បី​ធានារក្សា​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​ឲ្យ​ដំណើរការ​ទៅតាម​ទិសដៅ​ត្រឹមត្រូវ​ជាប់ជានិច្ច។​ប្រទេសចិន​រីករាយ​រួមសហការ​ជាមួយ​ប្រទេស​ឥណ្ឌា​ដើម្បី​បង្កើត​ទំនាក់ទំនង​ភាពជាដៃគូ​អភិវឌ្ឍន៍​ឲ្យកាន់តែ​ជិតស្និទ្ធ​ព្រមទាំង​ជំរុញ​ការផ្លាស់ប្តូរ​មតិ​និង​កិច្ចសហប្រតិបត្តិការ​លើគ្រប់វិស័យ​រវាងប្រទេស​ទាំងពីរ​ឲ្យ​រីក​ចម្រើន​ដោយ​គ្រប់ជ្រុងជ្រោយ។​

   ជា​ការឆ្លើយតប​ លោក​ Narendra​ Modi​ បាន​សួមសំដែង​អំណរគុណ​ចំពោះ​លោក​ស៊ីជីនភីង ​ដែលអញ្ជើញ​លោក​ទៅក្រុងអ៊ូហាន​ដើម្បី​រៀបចំកិច្ចជំនួប​ក្រៅផ្លូវការ​ កិច្ចជំនួប​លើក​នេះ​មាន​សារៈសំខាន់​ជាប្រវត្តិសាស្ត្រ។​ការរក្សា​ការប្រាស្រ័យ​ទាក់ទង​កម្រិតខ្ពស់​និង​ទំនាក់​ទំនង​ជាយុទ្ធសាស្ត្រ​ជាញឹកញយ​រវាង​ឥណ្ឌា​និង​ចិន​ គឺ​អំណោយផល​ដល់​ការបង្កើន​ការ​យល់ដឹងគ្នា​ទៅវិញ​ទៅមក​និង​ធ្វើឲ្យ​កិច្ចសហប្រតិបត្តិការ​កាន់តែ​ស៊ីជម្រៅ​ដែល​ស្រប​នឹង​ផលប្រយោជន៍រួម​នៃ​ការអភិវឌ្ឍ​និង​ភាពរុងរឿងថ្កុំថ្កើង​រវាង​ប្រទេសទាំងពីរ​និង​តំបន់​នេះ៕​

ឧទ្ទេសនាមជាពិសេស

វិនិយោគ​ជាមួយ​ស្នាម​ញញឹម​

វិនិយោគ​ជាមួយ​ស្នាម​ញញឹម​

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ