ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

លោកវ៉ាងអ៊ីសមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្រ្តីការបរទេសចិនជួបពិភាក្សាជាមួយរដ្ឋមន្រ្តីការបរទេសជប៉ុន

2018-04-16 14:33:58

  ថ្ងៃ​ទី​១៥​ខែ​មេសា លោក​វ៉ាង​អ៊ី​សមាជិក​ក្រុម​ប្រឹក្សា​កិច្ច​ការ​រដ្ឋ​និង​ជា​រដ្ឋមន្រ្តី​ការ​បរ​ទេស​ចិន​បាន​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវ​ការ​នៅ​ប្រទេស​ជប៉ុន និង​បាន​ជួប​ពិភាក្សា​ជា​មួយ​លោក​Tarokonoរដ្ឋមន្រ្តី​ការ​បរទេស​ជប៉ុន។

      ក្នុង​កិច្ច​ជំនួប លោក​វ៉ាង​អ៊ី​បាន​លើក​ឡើង​ថា ទំនាក់​ទំនង​រវាង​ចិន​និង​ជប៉ុន​បាន​បង្ហាញ​ចេញ​នូវ​និន្នាការ​កែ​លម្អ​ខ្លះៗ​ហើយ តែ​ក្នុង​ពេល​ជា​មួយ​គ្នា​នេះក៏នៅ​តែ​មាន​កត្តា​ដ៏​ស្មុគស្មាញ​និង​រសើប​មួយ​ចំនួន​ផង​ដែរ។ការ​មក​បំពេញ​ទស្សនកិច្ច​នៅ​ជប៉ុន​លើក​នេះ គឺ​ជា​ការ​ឆ្លើយ​តប​របស់​ប្រទេស​ចិន​ចំពោះប្រទេស​ជប៉ុន​ដែល​អនុវត្ត​គោល​នយោបាយ​វិជ្ជមាន​ជា​មួយ​ប្រទេស​ចិន​អស់​មួយ​រយៈពេល​មក រំពឹង​ថា ប្រការ​នេះ​នឹង​អាច​ក្លាយ​ជា​ជំហាន​ដ៏​សំខាន់​មួយ​សម្រាប់​ស្តារ​ឲ្យ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​មាន​ភាព​ប្រក្រតី​ឡើង​វិញ ព្រម​ទាំង​អាច​បង្ក​បង្កើត​ជា​លក្ខណៈសម្បត្តិ​និង​ធ្វើ​ការ​ត្រៀម​រៀប​ចំ​សម្រាប់​ការ​ប្រាស្រ័យ​ទាក់​ទង​ជាន់​ខ្ពស់​រវាង​ប្រទេស​ទាំង​ពីរ​នា​ពេល​ខាង​មុខ​នេះ។

      ជា​ការ​ឆ្លើយ​តប លោក​Tarokonoបាន​ថ្លែង​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក​វ៉ាងអ៊ី​នៅ​ប្រទេស​ជប៉ុន​លើក​នេះ​គឺ​ជា​និមិត្ត​សញ្ញា​ដ៏​សំខាន់​មួយ​នៃ​ការ​កែ​លម្អ​ទំនាក់​ទំនង​រវាង​ជប៉ុន​និង​ចិន ភាគី​ជប៉ុន​រំពឹង​ថា​នឹង​ក្តាប់​ជាប់​កាលានុវត្តភាព​បច្ចុប្បន្ន ដើម្បី​ជំរុញ​ទំនាក់​ទំនង​រវាង​ជប៉ុន​និង​ចិន​ឲ្យ​វិវឌ្ឍ​រីក​ចម្រើន​ឥត​ឈប់ឈរ៕

ឧទ្ទេសនាមជាពិសេស

វិនិយោគ​ជាមួយ​ស្នាម​ញញឹម​

វិនិយោគ​ជាមួយ​ស្នាម​ញញឹម​

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ