ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

ប្រទេសអារ៉ាប់អំពាវនាវឲ្យធ្វើការស៊ើបអង្កេតឯករាជ្យចំពោះហេតុការណ៍វាយប្រហារដោយអាវុធគីមីដែលកើតនៅប្រទេសស៊ីរី

2018-04-16 14:32:27

  ថ្ងៃ​ទី​១៥​ខែ​មេសា ថ្នាក់​ដឹក​នាំ​នៃ​ប្រទេស​អារ៉ាប់បាន​អំពាវនាវ​សហគមន៍​អន្តរជាតិ​ឲ្យ​ធ្វើ​ការ​ស៊ើប​អង្កេត​ឯករាជ្យ​ចំពោះ​ហេតុ​ការណ៍​វាយ​ប្រហារ​ដោយ​អាវុធ​គីមី​ដែល​កើត​នៅ​ប្រទេស​ស៊ីរី។

      សន្និសីទ​កំពូល​នៃ​សម្ព័ន្ធ​អារ៉ាប់​ដែល​មាន​រយៈ១ថ្ងៃ​បាន​បើក​ធ្វើ​នៅ​ក្រុង​Zahranភាគ​ខាង​កើត​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីតនៅ​ថ្ងៃ​ដដែល។តាម​សេចក្តី​ថ្លែង​ការណ៍​ដែល​បាន​ចេញ​ផ្សាយ​បន្ទាប់​ពី​បញ្ចប់​សន្និសីទ​បានឲ្យ​ដឹង​ថា”យើង​កំពុង​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ដិត​ដល់​ចំពោះ​ប្រតិបត្តិការ​ដែល​បណ្តា​ប្រទេស​លោក​ខាង​លិច​បាន​និង​កំពុង​ធ្វើ​ទៅ​លើ​ប្រទេស​ស៊ីរី។យើង​ថ្កោល​ទោស​យ៉ាង​ខ្លាំង​ក្លា​ចំពោះ​ការ​ប្រើ​ប្រាស់​អាវុធ​គីមី​ទៅ​លើ​ប្រជាជន​ស៊ីរី។”


ឧទ្ទេសនាមជាពិសេស

វិនិយោគ​ជាមួយ​ស្នាម​ញញឹម​

វិនិយោគ​ជាមួយ​ស្នាម​ញញឹម​

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ