ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

ការ​កសាង​ច្រក​អន្តរជាតិ​ចរាចរណ៍​ទំនិញ​ពាណិជ្ជកម្មឆ្ពោះ​ទៅកាន់​តំបន់​អាស៊ាន​របស់​ក្រុង​Nanningបាន​កើនឡើង​យ៉ាង​ឆាប់​រហ័ស

2018-03-14 14:57:47

    ក្នុង​នាម​ជា​ទីក្រុង​ដ៏សំខាន់​របស់​ចិន​សម្រាប់​ធ្វើ​កិច្ច​សហប្រតិបត្តិការ​បើក​ទូលាយ​ជាមួយ​អាស៊ាន​ ក្រុង​Nanningបាន​ក្លាយទៅជា​ច្រកសំខាន់មួយ​សម្រាប់ការ​​​នាំ​ចេញ​នាំ​ចូលនូវ​​ផលិផល​អាស៊ាន​ ។ ផ្នែក​រដ្ឋបាល​របស់​ក្រុង​Nanningបាន​រាយការណ៍​កាល​ពី​ថ្ងៃទី​ ១៣ ខែ​មីនា​ថា​ ទំហំ​ពាណិជ្ជកម្ម​នាំ​ចេញ​នាំ​ចូល​របស់​ទីក្រុង​Nanningប្រចាំ​ឆ្នាំ​២០១៧បានឈាន​ដល់​​ ៦ ម៉ឺន​លាន​យាន់​ប្រាក់​ចិន​ជា​លើកដំបូង​​ ។ ចំណែក​ឯ​​​ការ​នាំចេញ​នាំ​ចូល​ជាមួយ​អាស៊ាន​បាន​កើនជាង​​៣៥.៧%បើប្រៀប​ធៀប​នឹង​រយៈពេល​ដូច​គ្នា​នា​ឆ្នាំ​២០១៦ ។

    ផ្នែក​រដ្ឋបាល​ក្រុង​Nanningបាន​ថ្លែង​ថា​ ឆ្នាំ​២០១៨​នេះ​ ក្រុងNanningនឹង​កែលម្អ​ថែម​ទៀត​នូវ​ច្រក​ចរាចរណ៍​ទំនិញ​ ដោយ​ផ្តោត​សំខាន់​ទៅលើ​ការ​កសាង​សួន​ចរាចរណ៍​ទំនិញ​អន្តរជាតិរវាង​ក្រុង​Nanningនិង​ប្រទេស​សិង្ហបុរី​និង​មូលដ្ឋាន​ចរាចរណ៍​ទំនិញ​អន្តរជាតិ​ចិន​-អាស៊ាន​​​ពន្លឿន​​ការ​កសាង​ទីក្រុង​​ចរាចរណ៍​ទំនិញ​សំខាន់​ដែល​តភ្ជាប់​អាស៊ាន​ ។

ឧទ្ទេសនាមជាពិសេស

វិនិយោគ​ជាមួយ​ស្នាម​ញញឹម​

វិនិយោគ​ជាមួយ​ស្នាម​ញញឹម​

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ