ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

លោកអគ្គលេខាធិការអង្គការសហប្រជាជាតិថ្លែងថា សេចក្តីសម្រេចចិត្តនៃក្រុមប្រឹក្សាសន្តិសុខអំពីការទាមទារឲ្យប្រទេសស៊ីរីឈប់បាញ់គ្នាមិនត្រូវបានអនុវត្តឡើយ

2018-03-13 18:04:00

    ថ្ងៃទី ១២ ខែមីនា លោកគូធើរេស អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​បានថ្លែងថា សេចក្តីសម្រេចចិត្ត​លេខ ២៤០១ អំពី​ការទាមទារឲ្យ​ប្រទេសស៊ីរី​ឈប់បាញ់គ្នា​ដែល​ក្រុមប្រឹក្សា​សន្តិសុខ​បានអនុម័ត​ជាឯកច្ឆ័ន្ទ​កាលពីមុននោះ​នៅមិនទាន់​ត្រូវបាន​អនុវត្ត​នៅឡើយ ។

    ពេល​រាយការណ៍​អំពី​សភាពការណ៍​អនុវត្ត​សេចក្តីសម្រេចចិត្តនេះ​ជូន​ក្រុមប្រឹក្សា​សន្តិសុខ លោកគូធើរេស​បានថ្លែងថា ការឈប់បាញ់គ្នា​ជាបន្ទាន់​ដែល​សេចក្តីសម្រេចចិត្ត​ទាមទារនោះ​មិនបាន​សម្រេចទេ ជំនួយឧបត្ថម្ភ​មនុស្សធម៌​នៅតែ​មិនអាច​ដឹកជញ្ជូន​ដោយ​សុវត្ថិភាព រលូន​និង​ជាបន្តបន្ទាប់​តាម​ការទាមទារ​របស់​សេចក្តីសម្រេចចិត្ត អ្នកជំងឺ​ធ្ងន់ធ្ងរ​នៅតែ​មិនអាច​ផ្ទេរទៅ​កន្លែងផ្សេង​បាន ហើយ​ច្បាប់អន្តរជាតិ​និង​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ​នៅតែ​មិនត្រូវ​អើពើ​ដដែល ៕

ឧទ្ទេសនាមជាពិសេស

វិនិយោគ​ជាមួយ​ស្នាម​ញញឹម​

វិនិយោគ​ជាមួយ​ស្នាម​ញញឹម​

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ