ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

អ្នកធ្វើអត្ថាធិប្បាយនៃកាសែតប្រជាជនចិន៖ បង្ហាញយ៉ាងពេញលេញនូវសមិទ្ធផលថ្មី បទពិសោធន៍ថ្មីនិងសំណូមពរថ្មីនៃការអភិវឌ្ឍបុព្វហេតុបក្សនិងរដ្ឋ

2018-03-13 18:02:31

    ថ្ងៃទី ១៣ ខែមីនា កាសែត​ប្រជាជនចិន​ចុះផ្សាយ​អត្ថបទ​របស់​អ្នក​ធ្វើ​អត្ថាធិប្បាយ​ក្រោមចំណងជើងថា បង្ហាញ​យ៉ាងពេញលេញ​នូវ​សមិទ្ធផលថ្មី បទពិសោធន៍ថ្មី​និង​សំណូមពរថ្មី​នៃការអភិវឌ្ឍ​បុព្វហេតុ​បក្សនិងរដ្ឋ ដើម្បី​ធ្វើ​អត្ថាធិប្បាយ​អំពី​សារសំខាន់​នៃ​ការធ្វើវិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ម្តងទៀត ។

    ក្នុងអត្ថបទ​សរសេរថា សេចក្តីព្រាងច្បាប់​ស្តីពី​ការធ្វើវិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ដែល​បានបោះឆ្នោត​អនុម័តដោយ​មហាសន្និបាត​លើកទី១​នៃសភាតំណាង​ប្រជាជន​ទូទាំងប្រទេសចិន​នីតិកាលទី ១៣ ​បាន​បញ្ចូល​ទ្រឹស្តី​និង​ទស្សនៈ​ដ៏សំខាន់ៗ​និង​គោលការណ៍ណែនាំ​ដ៏សំខាន់ៗ​របស់​សមាជ​បក្សកុម្មុយនិស្តចិន​លើកទី ១៩ ទៅក្នុង​ច្បាប់មូលដ្ឋាន​នៃប្រទេស យក​សមិទ្ធផល​នៃការច្នៃប្រឌិតថ្មី​ខាងទ្រឹស្តី ខាងការអនុវត្ត​ជាក់ស្តែង​និង​ខាង​របប​ដែលបក្ស​និង​ប្រជាជន​ទទួលបាន​ក្នុង​ការអនុវត្ត​ជាក់ស្តែង លើកឲ្យ​ដល់កម្រិត​នៃការកំណត់​របស់​រដ្ឋធម្មនុញ្ញ ។ នេះបាន​បង្ហាញ​យ៉ាងពេញលេញ​នូវ​សមិទ្ធផលថ្មី បទពិសោធន៍ថ្មី​និង​សំណូមពរថ្មី​នៃការអភិវឌ្ឍ​បុព្វហេតុ​បក្សនិងរដ្ឋ មុខជានឹង​ផ្តល់​ការធានា​ផ្នែករដ្ឋធម្មនុញ្ញ​ដ៏ខ្លាំងក្លា​សម្រាប់​ការប្រកាន់ខ្ជាប់​និង​អភិវឌ្ឍ​សង្គមនិយម​លក្ខណៈពិសេសចិន​ក្នុងយុគសម័យ​ថ្មី​ជាក់ជាមិនខាន ៕

ឧទ្ទេសនាមជាពិសេស

វិនិយោគ​ជាមួយ​ស្នាម​ញញឹម​

វិនិយោគ​ជាមួយ​ស្នាម​ញញឹម​

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ