ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

លោក​ស៊ីជីនភីង​ប្រធាន​រដ្ឋ​ចិន​អញ្ជើញ​ចូលរួម​ការ​ពិនិត្យ​ពិភាក្សា​របស់​​គណៈប្រតិភូ​​តំណាង​ប្រជាជន​ក្រុង​ឈុងឈីង​

2018-03-11 15:07:46

      ថ្ងៃទី ១០ ខែ​មីនា ពេល​អញ្ជើញ​ចូល​រួម​ការ​ពិនិត្យ​ពិភាក្សា​របស់​គណៈប្រតិភូ​នៃ​សភា​តំណាង​ប្រជាជន​ក្រុង​ឈុង​ឈីង​ លោក ស៊ីជីនភីង អគ្គ​លេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្សកុម្មុយនិស្ត​ចិន ប្រធាន​រដ្ឋ​ចិន​និង​ជា​ប្រធាន​គណៈកម្មាធិការ​យោធា​មជ្ឈិម​ចិន​បាន​ចង្អុល​បង្ហាញ​ថា ការ​បង្កើត​ជា​​បរិយាកាស​នយោបាយ​ប្រកប​ដោយ​ឥរិយាបថ​ស្អាតស្អំ​ គឺ​ជា​សេចកី្ត​ត្រូវការ​ផ្នែក​នយោបាយ​ដើម្បី​ផ្តោត​សំខាន់​លើ​ការ​អនុវត្ត​គោល​នយោបាយ គាំពារ​យ៉ាង​ដាច់​ខាត​នូវ​កិត្យានុភាព​និង​ការ​ដឹក​នាំ​ជា​សមូហភាព​​របស់​មជ្ឈិម​បក្ស​ គឺ​ជា​សេចក្ត្រី​ត្រូវ​ការ​ជា​បន្ទាន់​ដើម្បី​កែ​លំអ​ឥរិយាបថ​ត្រួត​ពិនិត្យ​វិន័យ​ជា​យូរ​អង្វេង ជំរុញ​ការ​គ្រប់​គ្រង​បក្ស​យ៉ាង​តឹង​រឹង​ដោយ​គ្រប់​ជ្រុយ​ជ្រោយ​មាន​ការ​អភិវឌ្ឍ​កាន់​តែ​ជ្រាល​ជ្រៅ ហើយ​គឺ​ជា​ការ​ធានា​សម្រាប់​បង្កើត​ឥរិយាបថ​របស់​បក្ស ឥរិយាបថ​របស់​នយោបាយ​កាន់​តែ ល្អ ប្រសើរ​ និង​ធានា​ជាក់​លាក់​ឲ្យ​គៅ​ដៅ​កំណែ​ទម្រង់​និង​ការ​អភិវឌ្ឍ​អាច​សម្រេច​បាន​ដោយ​រលួន​ ។ ត្រូវ​ផ្តោត​សំខាន់​ទៅ​លើ​មន្ត្រី​ភាគតិច​ដែល​មាន​តួនាទី​សំខាន់ ជំរុញ​ឲ្យ​អ្នក​ដឹកនាំ​និង​កម្មាភិបាល​គ្រប់​ស្រទាប់​ថ្នាក់​រ៉ាប់​រង់​ការ​ទទួល​ខុស​ត្រូវ​របស់​អ្នក​ដឹក​នាំ​ដោយ​ស្ម័គ្រចិត្ត​ និង​ដើរ​តួនាទី​ជា​គំរូ ដើម្បី​ក​កើត​ជា​បាតុភូតិ​ឲ្យ​មន្ត្រី​ផ្សេង​ទៀត​រៀន​សូត្រ​ពី​គេ​និង​ធ្វើ​តាម​គេ​ ដូច​​ក្ងាន​ព្រៃ​នាំ​ផ្លូវ ៕

ឧទ្ទេសនាមជាពិសេស

វិនិយោគ​ជាមួយ​ស្នាម​ញញឹម​

វិនិយោគ​ជាមួយ​ស្នាម​ញញឹម​

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ