ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

ផ្នែកប៉ូលិសអ៊ីស្រាអែលស្នើឲ្យប្តឹងលោកនាយករដ្ឋមន្ត្រីអំពីបទទទួលសំណូក

2018-02-14 17:05:19

    ថ្ងៃទី ១៣ ខែកុម្ភៈ ផ្នែកប៉ូលិស​អ៊ីស្រាអែល​ស្នើឲ្យ​ប្តឹងលោក​Benjamin Netanyahu នាយករដ្ឋមន្ត្រី​អំពី​បទទទួល​សំណូក​និង​ល្មើសនឹង​សេចក្តីទុកចិត្ត​របស់​ប្រជាជន​ក្នុង​សំណុំរឿង​ជាប់សង្ស័យ​នឹងអំពើ​ពុករលួយ​ចំនួន ២ ករណី។

    យប់​ថ្ងៃដដែល លោក​Benjamin Netanyahu​បាន​ថ្លែង​សុន្ទរកថា​តាមទូរទស្សន៍​ថា​ខ្លួនឥត​ទោសពៃ ហើយ​ថ្លែងទៀតថា​នឹងបន្ត​ដឹកនាំ​ប្រទេសទៀត ។ លោក​ថ្លែងថា មិនត្រឹមតែ​បំពេញការងារ​ក្នុងអាណត្តិ​រដ្ឋាភិបាលនេះ​ប៉ុណ្ណោះទេ ថែមទាំង​នឹង​យកជ័យជម្នះ​លើ​ការបោះឆ្នោត​ឆ្នាំ ២០១៩ ម្តងទៀត​ផងដែរ ៕

ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ