ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

ប្រទេសចិននឹងបរិច្ចាគទឹកប្រាក់ជូនមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍវិស័យកសិកម្ម

2018-02-14 17:04:15

    ពេលចូលរួម​សន្និសីទ​ក្រុមប្រឹក្សាភិបាល​មូលនិធិ​អន្តរជាតិ​សម្រាប់​ការអភិវឌ្ឍ​វិស័យកសិកម្ម​លើកទី ៤១ នៅក្រុងរ៉ូម​កាលពី​ថ្ងៃទី ១២ ខែកុម្ភៈ គណៈប្រតិភូចិន​បានប្រកាស​ថា ប្រទេសចិននឹង​បរិច្ចាគ​ប្រាក់ ១០ លាន​ដុល្លារអាមេរិក​ដើម្បី​បង្កើត​មូលនិធិ​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​កំពុងអភិវឌ្ឍន៍​និង​រវាងត្រីភាគី​ក្នុង​មូលនិធិអន្តរជាតិ​សម្រាប់​ការអភិវឌ្ឍ​វិស័យកសិកម្ម ។

    មូលនិធិដែល​បង្កើតថ្មី​នឹង​គាំទ្រ​ជាពិសេស​ចំពោះ​ការចែករំលែក​បទពិសោធន៍​និង​បច្ចេកទេស ចែករំលែក​ចំណេះដឹង ការសន្ទនា​ខាង​គោលនយោបាយ ការកសាង​សមត្ថភាព​និង​ការជំរុញ​ការវិនិយោគ​ជាដើម​រវាង​ប្រទេសកំពុង​អភិវឌ្ឍន៍​ក្នុងវិស័យ​កាត់បន្ថយ​ភាពក្រីក្រ​និង​អភិវឌ្ឍន៍​ជនបទ ៕

ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ