ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

លោក ​ស៊ីជីនភីង​ ​ជួបសន្ទនា​ជាមួយ​លោកស្រី ​Theresa​ May ​​ហើយ​ថ្លែងថា​ រីករាយ​ជំរុញ​ទំនាក់ទំនង​ចិននិង​អង់គ្លេស​ឲ្យ​រីកចម្រើន​យ៉ាង​ល្អប្រសើរ​និង​រឹងមាំ​ក្នុង​យុគសម័យថ្មី​

2018-02-02 15:05:02
r_1196888_2018020216045880314300.jpg

    ថ្ងៃទី១​ខែកុម្ភៈ ​លោក ​ស៊ីជីនភីង​ ប្រធានរដ្ឋចិន​បាន​ថ្លែងនៅ​ពេល​ជួបសន្ទនា​ជាមួយ​លោកស្រី ​Theresa​ May ​នាយករដ្ឋមន្ត្រី​អង់គ្លេស​ដែល​អញ្ជើញ​មកបំពេញ​ទស្សនកិច្ច​ជាផ្លូវការ​នៅ​ប្រទេសចិន​នៅក្រុង​ប៉េកាំងថា​ ភាគីចិន​រីករាយ​រួមជាមួយ​ភាគីអង់គ្លេស​ ជំរុញ​ទំនាក់ទំនង​ចិននិង​អង់គ្លេស​ឲ្យ​រីកចម្រើន​យ៉ាង​ល្អប្រសើរ​និង​រឹងមាំ​ក្នុង​យុគសម័យថ្មី ​ដើម្បី​នាំមក​សេចក្តីសុខក្សេមក្សាន្ត​កាន់តែ​ច្រើន​ដល់​ប្រជាជន​ប្រទេស​ទាំងពីរ​និងផ្តល់​កម្លាំង​គាំទ្រ​កាន់តែ​ច្រើន​ដល់​ភាពរុងរឿង​និង​ស្ថិរភាព​ពិភពលោក ។

    លោកស្រី ​Theresa​ May​ បាន​ថ្លែងថា​ គំនិត​ផ្តួចផ្តើម​ស្តីពី​ខ្សែក្រវាត់មួយ​និង​ផ្លូវមួយ​ដែល​លើកឡើង​ដោយ​លោក​ប្រធានរដ្ឋ​ចិន​ ស៊ីជីនភីង​គឺមាន​ឥទ្ធិពល​ទៅលើ​ពិភពលោក​ជាយូរ​អង្វែង​ សង្ឃឹម​ប្រទេស​អង់គ្លេស​និងចិន​ធ្វើ​កិច្ចសហប្រតិបត្តិការ​ស្របតាម​ក្របខ័ណ្ឌ​ខ្សែក្រវាត់​មួយ​និងផ្លូវ​មួយ​ ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​ក្នុងតំបន់​និង​ទូទាំង​ពិភពលោក ។


ឧទ្ទេសនាមជាពិសេស

វិនិយោគ​ជាមួយ​ស្នាម​ញញឹម​

វិនិយោគ​ជាមួយ​ស្នាម​ញញឹម​

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ