ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

កូរ៉េខាងត្បូង​យល់ព្រម​ធ្វើការ​ប្រាស្រ័យទាក់ទង​ជាក់ស្តែង​ជា​មួយ​​កូរ៉េខាងជើង​ស្តីអំពី​ការ​ចាត់បញ្ជូន​ក្រុម​សិល្បៈ​ចូលរួម​ការ​ប្រកួតកីឡាអូឡាំពិក​រដូវរងាទីក្រុង​Pyeongchang​

2018-01-14 15:24:34

    ថ្ងៃទី​១៣ ខែមករា ​ក្រសួងបង្រួបបង្រួម​ជាតិ​នៃ​កូរ៉េខាងត្បូង​បាន​បង្ហាញថា​ ​កូរ៉េខាង​ត្បូង​យល់ព្រម​សំណើ​របស់​​កូរ៉េខាងជើង​ ភាគី​ទាំង​២​នឹង​ធ្វើ​ការ​ប្រាស្រ័យ​ទាក់ទង​ជាក់ស្តែង​ស្តីអំពី​​កូរ៉េខាងជើង​ចាត់បញ្ជូន​ក្រុម​សិល្បៈ​ចូលរួម​ការ​ប្រកួតកីឡាអូឡាំពិក​រដូវរងាទីក្រុង​Pyeongchang​នៅ​តំបន់​Panmunjon។

អ្នកនាំពាក្យ​ក្រសួងបង្រួបបង្រួម​ជាតិ​​កូរ៉េខាងត្បូង​បាន​ថ្លែងថា​ ​​កូរ៉េខាងត្បូង​នឹង​ចាត់បញ្ជូន​គណៈប្រតិភូ​ចូលរួម​ការ​ប្រាស្រ័យ​ទាក់ទង​ជាក់ស្តែង។

យប់​ថ្ងៃទី៩ ខែមករា កូរ៉េខាងត្បូង​និង​កូរ៉េខាងជើង​បាន​បញ្ចប់​កិច្ចសន្ទនា​ជាន់​ខ្ពស់​នៅ​តំបន់​Panmunjon។ភាគីទាំង​២បាន​រួម​គ្នា​ចេញ​សេចក្តីថ្លែងការណ៍​ដែល​បាន​​ ​ឈានដល់​គំនិត​ឯកភាព​ស្តីអំពី​​កូរ៉េខាង​ជើង​ចូលរួម​ការ​ប្រកួតកីឡាអូឡាំពិក​រដូវរងារ​ទីក្រុង​Pyeongchang ​និង​ភាគីទាង​២​រៀបចំធ្វើ​កិច្ចសន្ទនា​រវាង​សមត្ថកិច្ច​ផ្នែក​យោធា​ជា​ដើម។ភាគីទាំង​២គូសបញ្ជាក់ថា​ ​នឹង​រៀបចំធ្វើ​កិច្ចសន្ទាន​លើ​គ្រប់វិស័យទៀត​ ដើម្បី​​ដោះស្រាយ​បញ្ហា​តាមវិធី​កិច្ចសន្ទនា​និង​ការ​ពិគ្រោះពិភាក្សា៕


ឧទ្ទេសនាមជាពិសេស

វិនិយោគ​ជាមួយ​ស្នាម​ញញឹម​

វិនិយោគ​ជាមួយ​ស្នាម​ញញឹម​

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ