ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

វេទិកា​សម្លឹងឆ្ពោះទៅមុខ​សេដ្ឋកិច្ច​ចំពោះ​ប្រទេស​ចិន​លើក​ទី​៩​ប្រារពេ្ធធ្វើ​នៅ​ទីក្រុង​ប៉េកាំង​

2018-01-14 15:24:01

    ថ្ងៃទី១៣ ខែមករា វេទិកា​សម្លឹងឆ្ពោះទៅមុខ​ចំពោះ​សេដ្ឋកិច្ច​ប្រទេស​ចិន​លើក​ទី​៩​បាន​ប្រារពេ្ធធ្វើ​នៅ​ទីក្រុង​ប៉េកាំង​ក្រោម​ប្រធានបទ​​សេដ្ឋកិច្ច​ប្រទេស​ចិន​ក្នុង​យុគសម័យ​ថ្មី។

លោក​LiWei​ប្រធាន​មជ្ឈមណ្ឌល​សិក្សា​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍ​នៃ​ក្រុម​ប្រឹក្សា​កិច្ចការ​រដ្ឋ​ចិន​បាន​ថ្លែង​ក្នុង​សុន្ទរកថាថា​ ការ​ជំរុញ​ឲ្យ​សេដ្ឋកិច្ច​វិវឌ្ឍន៍​រីក​ចម្រើន​ដោយ​មាន​គុណភាព​ខ្ពស់​គឺ​ជា​តម្រូវការ​ចាំបាច់​ដែល​សមស្រប​នឹង​ការ​ប្រែប្រួល​ថ្មី​នៃ​ការ​អភិវឌ្ឍ​ប្រទេស​ចិន​ ហើយ​ក៏​ជា​គោលនយោបាយ​ជា​​មូលដ្ឋាន​សម្រាប់​គម្រោង​ការងារ​សេដ្ឋកិច្ច​នៅ​ក្នុង​រយៈពេល​បច្ចុប្បន្ន​និង​អនាគត​ផងដែរ។​និយាយ​ជាទូទៅ ​សេដ្ឋកិច្ច​នៅ​ឆ្នាំ​២០១៨​មាន​សេចក្តីសង្ឃឹម​បន្តរក្សា​​ស្ថានការណ៍​កំណើន​ដោយ​នឹងនរ​ ការ​​ប្រកប​អាជីព​ដោយ​នឹងនរ​​ តម្លៃ​ទំនិញ​មាន​ស្ថិរភាព​និង​ប្រសិទ្ធភាព​និង​ផលប្រយោជន៍​មាន​ស្ថិរភាព ​ហើយ​នឹង​ផ្តល់​លក្ខណៈ​សម្បត្តិ​​កាន់តែ​មាន​អំណោយ​​ដល់​ការ​ចាត់ទុក​​ចំណុច​សំខាន់​នៃការងារសេដ្ឋកិច្ច​ប្រែក្លាយ​ទៅ​កាន់​ការ​អភិវឌ្ឍ​ដោយ​មាន​គុណភាព​ខ្ពស់៕

ឧទ្ទេសនាមជាពិសេស

វិនិយោគ​ជាមួយ​ស្នាម​ញញឹម​

វិនិយោគ​ជាមួយ​ស្នាម​ញញឹម​

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ