ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

លោកវ៉ាងអ៊ីរដ្ឋមន្រ្តីការបរទេសចិនថ្លែងថាភាគីចិននឹងបន្តខំប្រឹងពេញទំហឹងក្នុងការរុករកនិងជួយសង្គ្រោះនាវានិងនាវិកអ៊ីរ៉ង់

2018-01-14 15:15:25

   ពេល​ធ្វើ​ការ​ប្រាស្រ័យ​ទាក់​ទង​តាម​ទូរស័ព្ទ​ជា​មួយ​លោកZarifរដ្ឋមន្រ្តី​ការ​បរទេស​អ៊ីរ៉ង់​កាល​ពី​ថ្ងៃ​ទី​១៣​ខែ​មករា លោក​វ៉ាង​អ៊ី​រដ្ឋមន្រ្តី​ការ​បរទេស​ចិន​បាន​ធ្វើ​ការ​បង្ហាញ​ជូន​គូ​ភាគី​អំពី​សភាពការណ៍​ថ្មី​បំផុត​នៃ​ការ​ងារ​ជួយ​សង្រ្គោះ​របស់​ភាគី​ចិន​ក្នុង​ឧប្បទ្ទវហេតុបុក​នាវា​នៅ​សមុទ្រ​ខាង​កើត។​លោក​វ៉ាង​អ៊ី​បាន​ថ្លែង​ថា បន្ទាប់​ពី​កើត​មាន​ឧប្បទ្ទវហេតុ រដ្ឋាភិ​បាល​ចិន​បាន​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់។អ្វីៗ​ដែល​សំខាន់​ជាង​គេ​គឺ​ជីវិត​មនុស្ស ការ​ជួយ​សង្រ្គោះ​ជីវិត​មនុស្ស​គឺ​ជា​ភារកិច្ច​ចម្បង​បច្ចុប្បន្ន។រដ្ឋាភិបាល​ចិន​បាន​ចាត់​បញ្ជូន​ជា​បន្ទាន់​នូវ​នាវា បរិក្ខារ​និង​បុគ្គលិកទៅ​កន្លែង​កើត​ហេតុ ដើម្បី​ខំប្រឹង​ពេញ​ទំហឹង​ធ្វើ​ការ​ងារ​រុក​រក​និង​ជួយ​សង្គ្រោះ។បច្ចុប្បន្ន ការ​ងារ​ជួយ​សង្គ្រោះ​នៅ​តែ​ដំណើរ​ការ​យ៉ាង​មមាញឹកផង​ដែរ៕


ឧទ្ទេសនាមជាពិសេស

វិនិយោគ​ជាមួយ​ស្នាម​ញញឹម​

វិនិយោគ​ជាមួយ​ស្នាម​ញញឹម​

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ