ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

រដ្ឋមន្ត្រី​ការ​បរទេស​អ៊ីរ៉ង់​អះអាង​ថា ការ​ប៉ុនប៉ង​របស់​អាមេរិក​ដើម្បី​​បំផ្លាញ​ដល់​កិច្ច​ព្រម​ព្រៀង​នុយគ្លេអ៊ែរ​អ៊ីរ៉ង់​គឺ​ជា​ការ​ឥត​ប្រយោជន៍​ទេ

2018-01-14 14:59:27

      ទាក់​ទិន​និង​ការ​ដែល​លោក ត្រាំ ប្រធានាធិបតី​អាមេរិក​ចេញ​សេចកី្ត​ថ្លែងការណ៍​ថ្មី​អំពី​កិច្ច​ព្រម​ព្រៀង​គ្រប់​ជ្រុង​ជ្រោយ​អំពី​បញ្ហា​នុយគ្លេអ៊ែរ​អ៊ីរ៉ង់​កាល​ពី​ថ្ងៃទី ១២ ខែ​មករា នៅ​យប់​អធ្រាត​ថ្ងៃទី ១២ ខែ​មករា លោក Zarif រដ្ឋមន្ត្រី​ការបរទេស​អ៊ីរ៉ង់​បាន​ចេញ​អត្ថបទ​តាម​រយៈ​ប្រព័ន្ធ​សារព័ត៌មាន​ទំនាក់​ទំនង​សង្គម twitter ថា ការ​ប៉ុន​ប៉ង​របស់​អាមេរិក​ដើម្បី​បំផ្លាញ​ដល់​កិច្ច​ព្រម​ព្រៀង​ពហុភាគី​ដែល​​ប្រកប​ដោយ​ភាព​រឹង​មាំ​ច្បាប់​នេះ​គឺ​ជា​ការ​ឥត​ប្រយោជន៍​ទេ ។

      ក្នុង​សេចកី្ត​ថ្លែងការណ៍​ លោក Zarif បាន​ថ្លែង​ថា កិច្ច​ព្រម​ព្រៀង​នុយគ្លេអ៊ែរ​អ៊ីរ៉ង់​មិន​អាច​ធ្វើ​ការ​ចរចា​ជា​ថ្មី​ឡើង​វិញ​ទេ អាមេរិក​ត្រូវ​ធ្វើ​ដូច​អ៊ីរ៉ង​អ៊ីចឹង បំពេញ​ពាក្យ​សន្យា​របស់​ខ្លួន​ដោយ​គ្រប់​ជ្រុង​ជ្រោយ ។

      សូម​បញ្ជាក់​ថា នៅ​ថ្ងៃទី ១២ ខែ​មករា លោក ត្រាំ ប្រធានាធិបតី​អាមេរិក​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ឲ្យ​ដឹង​​ថា នឹង​ពន្យារ​ពេល​ជា​លើក​ចុង​ក្រោយ​​នូវ​រយៈ​កាល​អភ័យ​ឯកសិទ្ធិ​ខាង​ការ​ដាក់​ទណ្ឌកម្ម​ដែល​សំដៅ​ចំពោះ​​បញ្ហា​នុយគ្លេអ៊ែរ​អ៊ីរ៉ង់ ៕

ឧទ្ទេសនាមជាពិសេស

វិនិយោគ​ជាមួយ​ស្នាម​ញញឹម​

វិនិយោគ​ជាមួយ​ស្នាម​ញញឹម​

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ