ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

លោក វ៉ាង យី រដ្ឋមន្ត្រី​ការ​បរទេស​ចិន​ថ្លែង​ពី​កិច្ច​ប្រជុំ​កំពូល​ក្រុង​ប៉េកាំង​នៃ​វេទិកា​សហប្រវតិបតិ្តការ​ចិន​និង​អាហ្វ្រិក​

2018-01-14 14:58:07

      ថ្ងៃទី ១៣​ខែ​មករា បន្ទាប់​ពី​ជួប​សន្ទនា​ជា​មួយ​លោក Lagame ប្រធានាធិបតី​ប្រទេស​រ្វាន់ដា នៅ​ក្រុង​គីកាលី ពេល​ឆ្លើយ​តប​នឹង​សំណួរ​របស់​អ្នក​សារព័ត៌មាន​ លោក វ៉ា​យី រដ្ឋមន្ត្រី​ការ​បរទេស​ចិន​បាន​ធ្វើ​ការ​បង្ហាញ​ទៅ​កាន់​ប្រព័ន្ធ​សារព័ត៌មាន​នូវ​គំនិត​ផ្តួច​ផ្តើម​របស់​ប្រទេស​ចិន​អំពី​ការ​រៀប​ចំ​ធ្វើ​កិច្ច​ប្រជុំ​កំពូល​ថ្មី​នៃ​វេទកា​សហប្រតិបតិ្តការ​ចិន​និង​អាហ្វ្រិក​នៅ​ប្រទេស​ចិន ។

      លោក វ៉ា​យី បាន​ថ្លែង​ថា វេទិកា​សហប្រតិបតិ្តការ​ចិន​និង​អាហ្វ្រិក​គឺ​ជា​មធ្យាបាយ​សំខាន់​មួយ​សម្រាប់​ឲ្យ​ចិន​និង​បណ្តា​ប្រទេស​អាហ្វ្រិក​ធ្វើ​កិច្ច​សន្ទនា​ជា​សមូហភាព និង​ធ្វើ​កិច្ច​សហប្រតិបតិ្តការ​ផ្តល់​ផល​ប្រយោជន៍​ដល់​គ្នា​ទៅ​វិញ​ទៅមក​ឲ្យ​មាន​ភាព​កាន់​តែ​ស៊ីជម្រៅ ហើយ​ក៏​ជា​វេទិកា​សម្រាប់​ធ្វើ​កិច្ច​សហប្រតិបតិ្តការ​រវាង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ប្រកប​ដោយ​ទ្រង់​ទ្រាយ​ធំ​ជាង​គេ និង​មាន​ប្រសិទ្ធភាព​ល្អ​ជាង​គេ​នៅ​លើ​ពិភពលោក​ផង​ដែរ ។

      លោក វ៉ា​យី បាន​ថ្លែង​ទៀត​ថា ប្រទេស​អាហ្វ្រិក​ជា​ច្រើន​សុទ្ធ​តែ​បាន​កោត​សរសើរ​និង​ផ្តល់​ការ​គាំទ្រ​ដល់​គំនិត​ផ្តួច​ផ្តើម​ “ ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ​”​ដែល​លោក ស៊ីជីនភីង​ ប្រធាន​រដ្ឋ​ចិន​បាន​លើក​ឡើង ។ ប្រទេស​ចិន​រំពឹង​ថា ឆ្លង​តាម​រយៈ​ការ​រួម​គ្នា​កសាង​ “​ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ ” ភាគី​ទាំង​ពីរ​ចិន​និង​អាហ្វ្រិក​នឹង​ដាក់​បញ្ចូល​​កម្លាំង​ចលករ​ថី្ម​​យ៉ាង​ខ្លាំង​ក្លា​ដល់​កិច្ច​សហប្រតិបតិ្តការ​ផ្តល់​ផល​ប្រយោជន៍​ដល់​គ្នា​ទៅ​វិញ​ទៅមក​រវាង​ចិន​និងអាហ្វ្រិក​ ដើម្បី​ជំរុញ​​កិច្ច​សហប្រតិបតិ្តការ​ផ្តល់​ផល​ប្រយោជន៍​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​ចិន​និង​អាហ្វ្រិក​ឲ្យ​ឡើង​​ដល់​កម្រិត​កាន់​តែ​ថី្ម ក៏​ដូច​ជា​ជំរុញ​ឲ្យ​ទំនាក់​ទំនង​ភាព​ជា​ដៃ​គូ​សហប្រតិបតិ្តការ​យុទ្ធសាស្ត្រ​គ្រង់​ជ្រុង​ជ្រោយ​រវាង​ចិន​និង​អាហ្វ្រិក​ឲ្យ​​ឈាន​ដល់​ដំណាក់​កាល​ថ្មី ៕

ឧទ្ទេសនាមជាពិសេស

វិនិយោគ​ជាមួយ​ស្នាម​ញញឹម​

វិនិយោគ​ជាមួយ​ស្នាម​ញញឹម​

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ