ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

ក្រសួង​ការបរទេសចិនឆ្លើយ​តប​នឹង​​រឿងសណ្ឋាគារ​Marriottថា ត្រូវ​គោរពអធិបតេយ្យភាព​​បូរណភាព​ដែនដី​​ និង​​​ច្បាប់​របស់​ប្រទេស​ចិន​

2018-01-13 15:39:31

       ថ្ងៃទី ១២ ខែមករា ក្នុង​សន្និសីទ​កាសែត​ជា​ប្រចាំ​ លោក​Lu Kangអ្នក​នាំពាក្យ​នៃ​ក្រសួង​ការ​បរទេស​ចិន​បាន​ថ្លែង​ថា ប្រទេសចិនសូម​​ស្វាគមន៍​ចំពោះ​សហគ្រាស​បរទេសដែល​មក​វិនិយោគ​ទុន​នៅប្រទេសចិន​ តែ​ក្នុង​ពេល​ជា​មួយ​គ្នា​នេះ ក្រុមហ៊ុន​បរទេស​ដែល​ធ្វើ​អាជីវកម្ម​នៅប្រទេសចិន​ត្រូវ​តែ​គោរព​អធិបតេយ្យភាព ​បូរណភាព​ដែនដី​ និង​​ច្បាប់​របស់ប្រទេសចិន​ ក៏​ដូចជា​គោរព​មនោសញ្ចេតនា​ជនជាតិ​របស់ប្រជាជនចិន​ ។ អ្វីៗទាំង​នេះ​សុទ្ធតែ​ជា​ការ​គោរព​ជា​មូលដ្ឋានក្នុង​​​ពេលដែល​​សហគ្រាស​មួយ​ទៅ​​វិនិយោគទុន​ ធ្វើ​អាជីវកម្ម​ និង​ធ្វើ​កិច្ចសហប្រតិបត្តិការ​នៅប្រទេសដទៃ​ទៀត ។ 

    សូម​បញ្ជាក់​ថា ពេល​ថ្មី​ៗ​​កន្លង​ទៅនេះ ក្រុមហ៊ុន​Marriott​គ្រុប​ដែល​ជា​សហគ្រាស​ទុន​បរទេស​​បាន​​ប្រើ​ពាក្យ​ថា​​ប្រទេស​សម្រាប់​ការ​ហៅ​​តំបន់​ហុងកុង ម៉ាកាវ តៃវ៉ាន់​ និង​Xizangនៃ​ប្រទេសចិន​​តាម​រយៈ​​អ៊ីម៉ែលដែល​ផ្ញើ​ជូន​​អតិថិជន​VIPនិង​ទំព័រ​ចុះ​ឈ្មោះ​នៃកម្មវិធី​​APPរបស់​ខ្លួន​ ប្រការនេះ​បាន​ប៉ះពាល់យ៉ាង​ធ្ងន់​ធ្ងរ​​ដល់​គោលការណ៍​របស់​ប្រទេសចិន​ ស្ថាប័ន​ជា​ច្រើនរបស់​ចិន​​បាន​ចាប់​ផ្តើម​ចាត់​វិធានការ​និងស៊ើប​អង្កេត​ចំពោះ​សណ្ឋាគារ​​អន្តរជាតិ​Marriott​ ៕

ឧទ្ទេសនាមជាពិសេស

វិនិយោគ​ជាមួយ​ស្នាម​ញញឹម​

វិនិយោគ​ជាមួយ​ស្នាម​ញញឹម​

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ