ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

សន្និសីទ​ពេញ​អង្គ​លើក​ទី​២​នៃ​គណៈកម្មាធិការ​ត្រួតពិនិត្យ​វិន័យ​នៃ​មជ្ឈិម​បក្ស​កុម្មុយនិស្តចិន​អាណត្តិ​ទី​១៩​បាន​បិទ​បញ្ចប់​

2018-01-13 15:30:46

  សន្និសីទ​ពេញ​អង្គ​លើក​ទី​២​នៃ​គណៈកម្មាធិការ​ត្រួតពិនិត្យ​វិន័យ​នៃ​មជ្ឈិម​បក្ស​កុម្មុយនិស្តចិន​អាណត្តិ​ទី​១៩​បាន​បើក​ធ្វើ​ពី​ថ្ងៃទី​១១​ដល់​១៣​ខែ​មករា​នៅ​ក្រុង​ប៉េកាំង​។

     ​សន្និសីទ​បាន​គូសបញ្ជាក់ថា​ ​ត្រូវ​ចាត់ទុក​​គំនិត​សង្គម​និយម​មាន​លក្ខណៈប្រទេស​ចិន​ក្នុង​យុគសម័យ​ថ្មី​របស់​លោក​ស៊ីជីនភីង​ជា​គំនិត​ណែនាំ​ ​អនុវត្ត​ជាក់ស្តែង​នូវ​ការ​រៀបចំ​ចាត់ចែង​ជា​យុទ្ធសាស្រ្ត​នៃ​សមាជ​បក្ស​កុម្មុយនិស្ត​ចិន​លើក​ទី​១៩​ ​គាំពារ​លោក​ អគ្គ​លេខាធិការ​ស៊ីជីនភីង​ក្នុង​ឋានៈ​ជា​ប្រមុខ​ដឹកនាំ​ស្នូល​នៃ​គណៈកម្មធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​​និង​បក្ស​ទាំង​មូល​ ​គាំពារ​កិត្យានុភាពនិង​ការ​ដឹកនាំ​ជា​ឯកភាព និងប្រមូលផ្តុំ​នៃ គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្តចិន​ ជំរុញ​កិច្ច​កសាង​បក្ស​លើ​គ្រប់​វិស័យ​ ​ធ្វើ​ឲ្យ​ស៊ី​ជម្រៅនូវ​កំណែ​ទម្រង់​ប្រព័ន្ធ​ត្រួត​ពិនិត្យ​របស់​រដ្ឋ​ ​ជំរុញ​ការ​ប្រយុទ្ធប្រឆាំង​អំពើ​ពុករលួយ​យ៉ាង​ស៊ី​ជម្រៅ​ ​កសាង​ក្រុម​កម្មាភិបាល​ត្រួត​ពិនិត្យ​វិន័យ​ដែល​មាន​ភាព​ស្មោះត្រង់​​និង​ស្អាតស្អំ​ ​ដើម្បី​ផ្តល់​ការ​ធានា​សម្រាប់​​ការ​កសាង​ដោយ​គ្រប់​ជ្រុង​ជ្រោយ​​នូវ​សង្គម​ប្រជាជន​មាន​ជីវភាព​ធូរធារ​បង្គួរ​៕




ឧទ្ទេសនាមជាពិសេស

វិនិយោគ​ជាមួយ​ស្នាម​ញញឹម​

វិនិយោគ​ជាមួយ​ស្នាម​ញញឹម​

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ