ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

លោក​Xu Ningning​ប្រធាន​ប្រតិបត្តិ​នៃ​ក្រុមប្រឹក្សា​ចិន​-អាស៊ាន​ស្នើ​សភា​ពាណិជ្ជកម្ម​និង​សហគ្រាស​ចិន​ស្វែងយល់​អំពី​ផែនការ​អភិវឌ្ឍន៍​ឧស្សាហកម្ម​២០១៥​-២០២៥​របស់​ប្រទេស​កម្ពុជា

2018-01-13 15:29:27

ថ្ងៃទី​១២​ខែ​មករា​ ​ពេល​ផ្តល់​បទ​សម្ភាសន៍​ជា​មួយ​អ្នក​សារព័ត៌មាន​ ​ លោក​Xu Ningning​ប្រធាន​ប្រតិបត្តិ​នៃ​ក្រុមប្រឹក្សា​ចិន​-អាស៊ាន​បាន​បង្ហាញ​ពី​ក្តីសង្ឃឹម​ថា​ បណ្តា​ខេត្ត​ក្រុង​ពាក់ព័ន្ធ​ សភា​ពាណិជ្ជកម្ម​និង​សហគ្រាស​ចិន​អាច​ទៅ​ស្វែងយល់​អំពី​ខ្លឹមសារ​សំខាន់ៗ​នៃ​ផែនការ​អភិវឌ្ឍន៍​ឧស្សាហកម្ម​២០១៥​-២០២៥​របស់​ប្រទេស​កម្ពុជា​ ​ដើម្បី​ស្វែង​រក​ឲ្យ​ឃើញ​នូវ​ចំណុច​តភ្ជាប់​ ​ក្នុង​ន័យ​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ស្រប​តាម​គោលការណ៍​​ពិភាក្សា​ជា​មួយ​គ្នា​ ​កសាង​ជា​មួយ​គ្នា​និង​ចែក​រំលែក​ជា​មួយ​គ្នា​ឲ្យ​បាន​កាន់តែ​ល្អ​ប្រសើរ​ ក៏​ដូច​ជា​លើក​កម្ពស់​ប្រសិទ្ធភាព​នៃ​កិច្ច​សហប្រតិបត្តិការ​ថែម​ទៀត​។ ​

គោលដៅ​សំខាន់​នៃ​ផែនការ​អភិវឌ្ឍន៍​​ឧស្សាហកម្ម​២០១៥​-២០២៥​ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​និង​កំពុង​អនុវត្ត​ គឺ​ដល់​ឆ្នាំ​២០២៥​ ​វិស័យ​ឧស្សាហកម្ម​កម្ពុជា​នឹង​ប្តូរ​ពី​ឧស្សាហកម្ម​អតិពលកម្ម​ទៅជា​ឧស្សាហកម្ម​ពឹងផ្អែក​លើ​ជំនាញ​បច្ចេកទេស​ខ្ពស់​ ​ព្រម​និង​ជំរុញ​ការ​ធ្វើ​ពិពិធកម្ម​ផ្នែក​ផលិតផល​នាំចេញ​ជាដើម​៕​


ឧទ្ទេសនាមជាពិសេស

វិនិយោគ​ជាមួយ​ស្នាម​ញញឹម​

វិនិយោគ​ជាមួយ​ស្នាម​ញញឹម​

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ