ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

គណៈកម្មាធិការ​កីឡា​អូឡាំពិក​អន្តរជាតិ​រៀបចំធ្វើ​កិច្ចប្រជុំ​ភាគី​៤​ ​ដើម្បី​ពិគ្រោះពិភាក្សា​និង​សម្រេច​លើ​រឿង​​ពាក់ព័ន្ធ​នឹង​កូរ៉េខាង​ជើង​ចូលរួម​ការ​ប្រកួតកីឡា​អូឡាំពិក​រដូវរងា​ក្រុង​Pyenongchang​

2018-01-12 17:40:33

    ថ្ងៃទី១០ ខែមករា ​តាមម៉ោង​ប្រទេស​ស្វីស​ ​លោក​Bachប្រធាន​គណៈកម្មាធិការ​កីឡា​អូឡាំពិក​អន្តរជាតិ​បាន​ប្រកាស​ថា​ នឹង​រៀបចំធ្វើ​កិច្ចប្រជុំ​ភាគី​៤​នៅ​ទីស្នាក់​ការ​ទូទៅ​នៃ​គណៈកម្មាធិការ​កីឡាអូឡាំពិក​អន្តរជាតិ​នៅ​ទីក្រុង​Lausanne​ប្រទេស​ស្វីស​ ដើម្បី​ពិគ្រោះពិភាក្សា​អំពី​រឿង​ពាក់ព័ន្ធ​នឹង​កូរ៉េខាង​ជើង​ចូលរួម​ការ​ប្រកួតកីឡា​អូឡាំពិក​រដូវរងា​Pyenongchang​ដែល​នឹង​រៀបចំធ្វើ​នៅ​ខែ​កុម្ភៈ​ឆ្នាំ​២០១៨។

ភាគី​នានា​នឹង​ពិគ្រោះពិភាក្សា​ក្នុង​លក្ខណៈ​ស្ថាបនា​អំពី​បញ្ហា​លម្អិត​មួយ​ចំនួន​​ ដូច​ជា​ទង់ជាតិ ​ភ្លេង​ជាតិ​និង​ពិធី​ការ​ជាដើម ហើយ​គណៈកម្មការ​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​កីឡាអូឡាំពិក​អន្តរជាតិ​នឹង​ធ្វើ​ការ​សម្រេច​បន្ទាប់​ពី​ពិគ្រោះពិភាក្សា​រួច​៕

ឧទ្ទេសនាមជាពិសេស

វិនិយោគ​ជាមួយ​ស្នាម​ញញឹម​

វិនិយោគ​ជាមួយ​ស្នាម​ញញឹម​

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ