ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

លោក​លី​ ខឺឈាង​ នាយករដ្ឋមន្រ្តី​ចិន​រួម​ជា​មួយ​​ថ្នាក់​ដឹកនាំ​នៃ​ប្រទេស​ទាំង​ ៥ ទៀត​តាម​បណ្តោយ​ ​​ទន្លេ​ឡានឆាង​-​មេគង្គ​ទស្សនា​ពិព័រណ៍​សមិទ្ធផល​នៃ​កិច្ចសហប្រតិបត្តិការ​ឡានឆាង​-​មេគង្គ

2018-01-10 22:12:35

      នៅ​ល្ងាច​​ថ្ងៃទី ១០ ខែ​មករា តាម​ម៉ោង​ភ្នំពេញ លោក​លី ខឺ​ឈាង នាយករដ្ឋមន្រ្តី​ចិន​ សម្តេច​ហ៊ុន​ សែន នាយករដ្ឋមន្រ្តី​កម្ពុជា​ព្រម​និង​ថ្នាក់​ដឹក​នាំ​នៃប្រទេស​ផ្សេង​ទៀត​តាម​បណ្តោយ​ទន្លេ​មេគង្គ​បានរួម​គ្នា​អញ្ជើញ​ទៅ​ទស្សនា​ពិព័រណ៍​សមិទ្ធផល​នៃ​កិច្ចសហប្រតិបត្តិការ​ឡានឆាង​-​មេគង្គ​ ។

      លោក​លី ខឺ​ឈាង​បានថ្លែង​ថា ការ​ត​ភ្ជាប់ផ្នែក​​ហេដ្ឋារចនាសម្ព័ន្ធ​ជា​វិស័យ​​អាទិភាព​​មួយ​នៃ​កិច្ច​សហប្រតិបត្តិការ​ឡានឆាង​-​មេគង្គ​ ។ បច្ចុប្បន្ន​ ផ្លូវ​ដែក​ចិន​-ឡាវ​ ​​ចិន-​ថៃ​ បាន​ចាប់​ផ្តើម​សាង​សង់​ហើយ​ គម្រោង​នេះ​បាន​ក្លាយ​ទៅ​ជា​​គម្រោង​ធំនិង​សំខាន់​ជាង​គេ​នៃ​កិច្ចសហប្រតិបត្តិការ​ផ្នែង​សមត្ថភាព​ផលិតកម្ម​រវាង​ប្រទេស​ឡាវ ថៃ​ជា​មួយ​និង​ចិន​ ។ ប្រទេសចិន​រីករាយដើរ​តួនាទី​នៃ​ឧត្តមភាព​​ផ្នែក​បច្ចេកទេស​និង​បទ​ពិសោធន៍​របស់​ខ្លួន​ សម្រាប់​បំពេញ​តម្រូវ​ការក្នុង​​ការអភិវឌ្ឍ​​របស់​ប្រទេស​ក្នុង​តំបន់​ លើក​កម្ពស់​កម្រិត​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​និង​ការ​តភ្ជាប់​ក្នុង​តំបន់​ ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​និង​កិច្ចការ​កែ​លម្អ​ជីវភាព​រស់​នៅរបស់​ប្រជាជន​នៃ​បណ្តា​ប្រទេស​នានា​ឲ្យ​ឈាន​ចូល​ដំណាក់​កាល​មាន​​ល្បឿនលឿន​​ដូច​រទេះភ្លើង​ល្បឿនលឿន ៕

ឧទ្ទេសនាមជាពិសេស

វិនិយោគ​ជាមួយ​ស្នាម​ញញឹម​

វិនិយោគ​ជាមួយ​ស្នាម​ញញឹម​

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ