ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

លោក ស៊ីជីនភីង ប្រធាន​រដ្ឋ​ចិន​​​ថ្លែង​សុន្ទរកថា​ជូន​ពរ​ឆ្នាំ​ថ្មី​ឆ្នាំសកល២០១៨

2017-12-31 19:25:52
1165667_2017123119523144132800.jpg

ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ឆ្នាំ​សកល​២០១៨ ជិត​ឈាន​ចូល​មក​ដល់ លោក ស៊ីជីនភីង ប្រធាន​រដ្ឋ​ចិន​បាន​ឆ្លង​តាម​រយៈ​វិទ្យុ​អន្តរជាតិ​ចិន វិទ្យុ​ប្រជាជន​មជ្ឈិម​ចិន ស្ថានីយ​ទូរទស្សន៍​មជ្ឈិម​ចិន បណ្តាញ​ទូរទស្សន៍​អន្តរជាតិ​ចិន​និង​បណ្តាញ​អ៊ីន​ធឺណែត​ចិនដើម្បី​ថ្លែង​សុន្ទរកថា​ជូន​ពរ​ឆ្នាំ​ថ្មី​ឆ្នាំសកល២០១៨ ​។ សុន្ទរកថា​ជូនពរ​មាន​ខ្លឹមសារ​ដូច​តទៅ៖

សួស្តី​អស់​លោក លោកស្រី​និង​មិត្តភកិ្ត​គ្រប់​រូប៖

ពេល​វេលា​បាន​កន្លង​ផុត​ទៅ​យ៉ាង​ឆាប់​រហ័ស គ្រាន់​តែ​មួយ​ប៉ប្រិច​ភ្នែក​ប៉ុណ្ណោះ​ក៏​ជិត​ឈាន​ចូល​ឆ្នាំ ២០១៨ ហើយ ។ ឆ្លៀត​ក្នុង​ឱកាស​នេះ ខ្ញុំ​សូម​ជូនពរ​ឆ្នាំ​ថី្ម​ដោយ​ក្តី​ស្មោះ​ចំពោះ​ប្រជាជន​គ្រប់​ជនជាតិ​នៅ​ទូទាំង​ប្រទេស​ចិន ជន​រួម​ជាតិ​នៅ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង​និង​ម៉ាកាវ ជន​រួម​ជាតិ​តៃវ៉ាន់​និងអាណិកជនចិន​នៅ​ឯនាយសមុទ្រ ព្រម​និង​មិត្ត​ភក្តិ​ទាំង​ឡាយ​ដែល​រស់​នៅ​គ្រប់​ទីតំបន់​និង​ប្រទេស​នានា​នៅ​ទូទាំង​ពិភពលោក ! ខ្ញុំ​ក៏​សូម​ជូនពរ​ប្រិយមិត្ត​នៅ​តាម​បណ្តា​ប្រទេស​និង​តំបន់​នានា​លើ​ពិភពលោក​សូម​ឲ្យ​សម្រេច​អ្វីៗ​បាន​ដូច​ក្តី បំណង !


1234...>

ឧទ្ទេសនាមជាពិសេស

វិនិយោគ​ជាមួយ​ស្នាម​ញញឹម​

វិនិយោគ​ជាមួយ​ស្នាម​ញញឹម​

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ