ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

សន្និសីទរដ្ឋមន្រ្តីការបរទេសលើកទី៣នៃកិច្ចសហប្រតិបត្តិការឡានឆាង–មេគង្គបើកធ្វើនៅក្រុងតាលីខេត្តយូណាន

2017-12-15 18:12:06

សន្និសីទរដ្ឋមន្រ្តីការបរទេសលើកទី៣នៃកិច្ចសហប្រតិបត្តិការឡានឆាង–មេគង្គបើកធ្វើនៅក្រុងតាលីខេត្តយូណាន

ថ្ងៃ​ទី​១៥​ខែ​ធ្នូ សន្និសីទ​រដ្ឋមន្រ្តី​ការ​បរទេស​លើក​ទី​៣​នៃ​កិច្ច​សហប្រតិបត្តិការ​ឡាន​ឆាង-មេគង្គ​បាន​បើក​ធ្វើ​នៅ​ក្រុង​តាលី​ខេត្ត​យូណាន​ប្រទេស​ចិន។លោក​វ៉ាងអ៊ី​រដ្ឋមន្រ្តី​ការ​បរទេស​ចិន​និង​លោក​ទេសរដ្ឋមន្រ្តី​ប្រាក់ សុខុន រដ្ឋមន្រ្តី​ក្រសួងការ​បរទេស​និង​សហ​ប្រតិ​បត្តិការ​អន្តរជាតិ​កម្ពុជា​បាន​អញ្ជើញ​ធ្វើ​ជា​អ្នក​សម្របសម្រួល​ក្នុង​សន្និសីទ។

     រដ្ឋមន្រ្តី​ការ​បរទេស​នៃ​បណ្តា​ប្រទេស​ដែល​ចូល​រួម​សន្និសីទ​បាន​អញ្ជើញ​ទៅ​ទស្សនា​ពិព័រណ៍​រូបថត​អំពី​ផ្លែ​ផ្កា​នៃ​កិច្ច​សហប្រតិបត្តិការ​ឡាន​ឆាង-មេគង្គ និង​ចូល​រួម​ពិធី​ចាប់​ដំណើរ​ការ​នៃ​វេបសាយ​ជា​ភាសា​ចិន​និង​អង់គ្លេសនៃ​លេខាធិការដ្ឋាន​ប្រទេស​ចិន​នៃ​កិច្ច​សហ​ប្រតិ​បត្តិការ​ឡាន​ឆាង-មេគង្គ។បន្ទាប់​ពី​បញ្ចប់​សន្និសីទ រដ្ឋមន្រ្តី​ការ​បរទេស​ចិន​និង​កម្ពុជា​បាន​រួម​គ្នា​ជួ​ប​ជា​មួយ​អ្នក​សារ​ព័ត៌មាន សន្និសីទ​លើក​នេះ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​រួម៕

 

ឧទ្ទេសនាមជាពិសេស

វិនិយោគ​ជាមួយ​ស្នាម​ញញឹម​

វិនិយោគ​ជាមួយ​ស្នាម​ញញឹម​

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ