ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

​មហោស្រព​មិត្តភាព​ចិន​-អាស៊ាន​លើកទី៣​ធ្វើ​នៅ​ក្រុងZhengzhouប្រទេសចិន​​

2017-12-08 22:13:46

​មហោស្រព​មិត្តភាព​ចិន​-អាស៊ាន​លើកទី៣​ធ្វើ​នៅ​ក្រុងZhengzhouប្រទេសចិន​​

ព្រឹត្តិការណ៍​មហោស្រព​តន្ត្រី​មិត្តភាព​ចិន​-អាស៊ាន​ឆ្នាំ ២០១៧ ​ដែល​សហការ​រៀបចំ​ដោយ​វិទ្យុ​អន្តរជាតិ​ចិន​និង​វិទ្យុ​ប្រជាជន​ក្រុង​Zhengzhou ​នឹង​បើកធ្វើ​នៅ​មជ្ឈមណ្ឌល​ពិព័រណ៍​អន្តរជាតិ​ក្រុង​Zhengzhou ​នៅ​យប់​ថ្ងៃទី​ ៨ ខែធ្នូ​នេះ​។ ​វិទ្យុ​អន្តរជាតិ​ចិន​នឹង​ធ្វើ​ការផ្សាយ​ផ្ទាល់​តាមរយៈ​ផេក​ហ្វេសប៊ុក​ ៩ ​ភាសា​ដែល​មាន​ប្រើប្រាស់​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ និងតាមរយៈ​បូស្តិ៍​ទូរទស្សន៍​CIBN ​កម្មវិធី ​ChinaTV ​និង​គេហទំព័រ ​C hina.com​ ​ហើយ​វីដេអូ​​នៃ​ព្រឹត្តិការណ៍​មហោស្រព​តន្ត្រី​​នេះ​នឹង​ចាក់ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍​ក្រុង ​Zhengzhou ​និង​ភាគី​សហប្រតិបត្តិការ​នៃ​បណ្តា​ប្រទេស​អាស៊ាន។

​ ​ ព្រឹត្តិការណ៍​មហាស្រព​តន្ត្រី​មិត្តភាព​ចិន​-អាស៊ាន​ជា​សកម្មភាព​ល្បីល្បាញមួយ​​ដើម្បី​ធ្វើការ​ផ្លាស់ប្តូរ​វប្បធម៌អន្តរជាតិ​​ដែល​សហការ​​រៀបចំ​​ដោយ​វិទ្យុអន្តរជាតិចិន​និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​​នៃ​បណ្តាប្រទេស​អាស៊ាន​ទាំង​១០​​ ។ សកម្មភាព​ប្រចាំ​ឆ្នាំ​២០១៧នេះគឺ​ប្រារព្ធឡើង​នៅក្រុង​ Zhengzhou​ជា​លើក​ដំបូង ក្នុងន័យពង្រឹង​និង​ពង្រីក​​មិត្តភាព​រវាង​ចិន-អាស៊ាន​នៅក្រុងZhengzhouដែលជាទីក្រុង​​ពោរពេញ​ទៅ​ដោយ​​អរិយធម៌ចិន​ ធ្វើ​ឲ្យ​វប្បធម៌ចិននិង​វប្បធម៌នៃបណ្តា​ប្រទេស​អាស៊ាន​នានា​អាច​គួប​ផ្សំ​និង​ស៊ីសង្វាក់​គ្នា​ ក្នុងន័យ​បើក​ទំព័រថ្មី​នៃទំនាក់ទំនង​មិត្តភាព​រវាង​ចិន​-អាស៊ាន​ក្នុង​យុគ​សម័យ​ថ្មី ។

យប់​នេះ ​តារា​ចម្រៀង​របស់​ប្រទេស​អាស៊ាន​ទាំង​១០​ដូចជា​ អ្នកនាង​ Shila ​Amzah​ ​តារា​ចម្រៀង​​ម៉ាឡេស៊ី​ អ្នកនាង​ Do​ Thi ​Thanh​ Hoa​ តារា​ចម្រៀង​​​របស់​ប្រទេស​វៀតណាម​ និង​លោក ​Athisak​ Ratanavong​ ​​តារា​ចម្រៀង​ឡាវ​ជាដើម​នឹង​ជួបជុំគ្នា​នៅ​ក្រុង​ Zheng ​Zhou ​ដើម្បី​បញ្ចេញ​ទេពកោសល្យ​ច្រៀង​ចម្រៀង​ជា​ភាសាចិន​និង​ភាសាជាតិ​របស់​ខ្លួន​ចំនួន​ជាង១០​បទ​ ដូចជា ​បទ​"ខ្សែក្រវាត់​មួយ​និង​ផ្លូវមួយ​""រីករាយ​ដែល​កើតជា​ជនជាតិ​ខ្មែរ​​"​"ផ្អែមៗ"​"ផ្កាម្លិះ​ដ៏ស្អាត​មួយ"​និង​"ជូនពរ"​ជាដើម​ដើម្បី​បំពេរ​អារម្មណ៍​ទស្សនិកជន​ទាំង​អស់ ។

ឧទ្ទេសនាមជាពិសេស

វិនិយោគ​ជាមួយ​ស្នាម​ញញឹម​

វិនិយោគ​ជាមួយ​ស្នាម​ញញឹម​

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ