ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

លោក​ស៊ីជីនភីង​ ប្រធាន​រដ្ឋចិន​ជួបសន្ទនា​ការងារ​ជាមួយ​លោក​Justin​ Trudeau​នាយករដ្ឋមន្រ្តី​កាណាដា​

2017-12-06 14:41:46
r_1144463_2017120614414114807100.jpg

    ថៃ្ងទី​៥​ ខែ​ធ្នូ​ លោក​ស៊ីជីនភីង​ ប្រធានរដ្ឋ​ចិន​បាន​ជួបសន្ទនា​ការងារ​ជាមួយ​លោក​Justin​Trudeau​ នាយករដ្ឋមន្រ្តី​កាណាដា​នៅ​សណ្ឋាគារ​រដ្ឋ​Diaoyutai​ក្រុង​ប៉េកាំង។​

    លោក​ស៊ីជីនភីង​បាន​វែកញែក​ថា​ អ្នកដឹកនាំ​រវាង​ប្រទេស​ទាំងពីរ​ ចិន​និង​កាណាដា​បាន​រក្សា​ការ​ទាក់ទង​គ្នា​យ៉ាង​ជិតស្និទ្ធ​ដើម្បី​ដើរតួនាទី​ណែនាំ​ដ៏​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំងពីរ។​ប្រទេស​ទាំងពីរ​ ចិន​និង​កាណាដា​មាន​ការប៉ះបូវ​គ្នា​យ៉ាង​ខ្លាំង​ហើយ​មាន​សក្តានុពល​កិច្ចសហប្រតិបត្តិការ​យ៉ាង​ធំសម្បើម។​លោក​រំពឹងថា​ ភាគី​ទាំងពីរ​ត្រូវ​ត្រួសត្រាយ​គំនិត​ ចាត់ចែង​វិធានការ​វិជ្ជមាន​ដើម្បី​ជំរុញ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​ឲ្យ​ទទួលបាន​សមិទ្ធផល​កាន់តែ​ជាក់ស្តែង។​

    លោក​Justin​ Trudeau​ បាន​ថែ្លងថា​ ភាគី​កាណាដា​បាន​ខិតខំ​ព្យាយាម​ធ្វើឲ្យ​ទំនាក់ទំនង​ជាមួយ​ភាគីចិន​កាន់តែ​ស៊ីជម្រៅ​ដោយ​ឈរលើ​មូលដ្ឋាន​គោរព​គ្នា​ទៅវិញ​ទៅមក​និង​ជឿទុក​ចិត្តគ្នា​ទៅវិញ​ទៅមក​ បង្កើន​កិច្ចសហប្រតិបត្តិការ​និង​ផ្លាស់ប្តូរ​មតិយោបល់​គ្នា​លើ​គ្រប់​វិស័យ​ ដូចជា​ពាណិជ្ជកម្ម​និង​សេដ្ឋកិច្ច​ មនុស្សធម៌​និង​វប្បធម៌​នៃ​ប្រទេស​ទាំងពីរ​ជាដើម​ព្រមទាំង​ធ្វើឲ្យ​ការ​ទាក់ទង​គ្នា​និង​សម្របសម្រួល​លើ​បញ្ហា​សកលលោក​ទាំងមូល​និង​តំបន់​សំខាន់ៗ​កាន់តែ​ជិតស្និទ្ធ​ទៀតផង៕​


ឧទ្ទេសនាមជាពិសេស

វិនិយោគ​ជាមួយ​ស្នាម​ញញឹម​

វិនិយោគ​ជាមួយ​ស្នាម​ញញឹម​

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ