ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

លោក​ស៊ី ជីនភីង ​គូស​បញ្ជាក់​ថា គណបក្ស​កុម្មុយនិស្ត​ចិន​រីករាយ​សេពគប់មិត្ត​យ៉ាង​ទូលាយ​និង​ប្រកៀក​ស្មា​ជាមួយ​បណ្តា​ភាគី​ដើម្បីកសាង​ពិភពលោក​ឲ្យបាន​​កាន់​តែល្អ​ប្រសើរ

2017-12-02 15:56:24
1141218_2017120215410122702900.jpg 1141218_2017120215410613352400.jpg

    ​​​​ថ្ងៃទី ១ ខែធ្នូ​ នៅក្រុង​ប៉េកាំង​ លោក​ស៊ី ជីនភីង​ អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិននិង​ជា​ប្រធាន​រដ្ឋ​ចិន​​បានអញ្ជើញ​ចូលរួមកិច្ច​សន្ទនា​ជាន់​ខ្ពស់​រវាង​គណបក្ស​កុម្មុយនិស្ត​ចិន​និង​គណបក្ស​នយោបាយ​នានា​លើ​ពិភពលោក​​​ ព្រម​និង​ថ្លែង​សុន្ទរកថា​​​គន្លឹះក្រោម​ចំណង​ជើង​ថា”ប្រកៀក​ស្មា​គ្នា​ជាមួយ​បណ្តា​ភាគី​​ដើម្បីកសាង​ពិភពលោក​ឲ្យបាន​​កាន់​តែល្អ​ប្រសើរ”​ ។ លោក​បាន​គូស​បញ្ជាក់​ថា គណបក្សនយោបាយ​ត្រូវ​ធ្វើ​ការងារ​សម្រប​ទៅ​តាម​​និន្នាការ​អភិវឌ្ឍន៍​​នៃ​យុគ​សម័យ​ ​​​និង​ហ៊ាន​ទទួលរ៉ាប់រង​បេសកម្មនៃ​​យុគសម័យ​ ។ គណបក្ស​កុម្មុយនិស្ត​ចិន​នឹងបន្ត​​រួម​ចំណែក​ចំពោះ​សុខ​សន្តិភាព​ ការអភិវឌ្ឍ​ជា​មួយ​គ្នា​ ក៏​ដូចជា​​កិច្ចផ្លាស់ប្តូរនិង​រៀនសូត្រ​​ពី​អរិយធម៌​ទៅវិញ​ទៅមក ។

   លោក​ស៊ី ជីនភីង​បាន​ថ្លែងទៀត​​​ថា ​គណបក្ស​នយោបាយ​នានា​នៃ​បណ្តាប្រទេស​ត្រូវ​បង្កើន​ការ​កសាង​ទំនុកចិត្ត​លើ​គ្នា​ ពង្រឹង​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​ ដើម្បី​ធ្វើ​ឲ្យ​កិច្ចសហប្រតិបត្តិការ​មាន​ភាព​ស្អិត​ល្មួត​ សិក្សា​ស្វែង​រក​ការ​បង្កើត​ទំនាក់ទំនង​រវាង​គណបក្ស​នយោបាយ​បែប​ថ្មី​ដែល​ស្វែង​រកចំណុច​ឯកភាព​រួម​និង​រក្សាទុក​ការ​ខ្វែង​គំនិត​គ្នា​​ គោរព​គ្នា និង​រៀនសូត្រ​ពីគ្នា​ ដោយ​ឈរ​លើ​មូលដ្ឋាន​នៃ​ទំនាក់​ទំនង​អន្តរជាតិ​បែប​ថ្មី​ សំដៅ​បង្កើតជា​​បណ្តាញ​ផ្លាស់ប្តូរ​និងកិច្ច​​សហប្រតិបត្តិការ​រវាង​គណបក្ស​នយោបាយ​អន្តរជាតិដែល​មាន​ច្រើន​ទម្រង់​និង​គ្រប់​ស្រទាប់​ជាន់​ថ្នាក់​​ ក្នុង​ន័យប្រមូល​ផ្តុំ​​កម្លាំង​ដ៏​ខ្លាំងក្លា​សម្រាប់កិច្ច​​កសាង​​សហគមន៍​រួម​វាសនា​តែ​មួយ​របស់​មនុស្សជាតិ​ ។


ឧទ្ទេសនាមជាពិសេស

វិនិយោគ​ជាមួយ​ស្នាម​ញញឹម​

វិនិយោគ​ជាមួយ​ស្នាម​ញញឹម​

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ