ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

លោក​លី ខឺឈាង​ នាយករដ្ឋមន្រ្តី​ចិននិង​លោក​Duterte​ ប្រធានាធិបតី​ហ្វីលីពីនរួម​គ្នា​ផ្តល់​បទ​សម្ភាសន៍​ជា​មួយ​អ្នក​សារ​ព័ត៌មាន​

2017-11-15 22:40:56
r_1127350_2017111609405263823700.jpg

    ​​​​នៅ​រសៀល​ថ្ងៃទី  ១៥ ខែ​វិច្ឆិកា តាម​ម៉ោងប្រទេស​ហ្វីលីពីន​ បន្ទាប់​ពីបញ្ចប់​​កិច្ច​ជំនួបទ្វេភាគី​ លោក​លី ខឺ​ឈាង​ នាយករដ្ឋមន្រ្តី​ចិន​​និង​លោក​Duterte​ ប្រធានាធិបតីហ្វីលីពីនបានរួម​គ្នា​ផ្តល់​បទ​សម្ភាសន៍​​ជាមួយ​អ្នក​សារ​ព័ត៌មាន​​ ។

   ថ្នាក់​ដឹក​នាំ​នៃប្រទេស​ទាំងពីរ​បាន​​វាយ​តម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​នៃ​កិច្ច​ជំនួប​លើក​នេះ​ ។ លោក​លី​ ខឺ​ឈាង​បាន​ថ្លែង​ថា ប្រទេសចិន​រីករាយ​ធ្វើ​ការ​តភ្ជាប់​ផ្នែក​យុទ្ធសាស្រ្ត​អភិវឌ្ឍន៍​​ជាមួយ​ប្រទេសហ្វីលីពីន ចូលរួម​កិច្ចកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​មានទ្រង់​ទ្រាយ​ធំ​របស់​ហ្វីលីពីន ព្រមនិង​ធ្វើ​ការ​ពិគ្រោះ​ពិភាក្សា​ពី​គម្រោង​សហប្រតិបត្តិការ​ក្នុង​រយៈ​ពេលពី​ ៥ ដល់​ ១០ ឆ្នាំ ក៏​ដូច​ជា​បញ្ចេញនូវ​​សញ្ញាមួយ​ទៅ​កាន់​ប្រទេស​ទាំង​ពីរនិង​សហគមន៍​អន្តរជាតិ​​ថា ទំនាក់​ទំនង​រវាង​ប្រទេសចិននិង​ហ្វីលីពីនបាន​​រីក​ចម្រើន​ទៅមុខ​ដោយ​មាន​ភាព​នឹង​នរ​ជាបន្ត​បន្ទាប់ ។ 

    ដោយ​ឡែក​ លោក​Duterte​បាន​ថ្លែង​ថា ដំណើរ​ទស្សនកិច្ច​​ផ្លូវការ​របស់​លោក​លី ខឺ​ឈាង​បាន​បង្ហាញ​យ៉ាង​ពេញ​លេញ​នូវ​ដំណើរ​វិវឌ្ឍ​ដ៏​សំខាន់​នៃ​ទំនាក់​ទំនង​រវាងហ្វីលីពីន​និង​ចិន ។ ​ប្រទេស​ហ្វីលីពីន​រីករាយ​រួម​សហការ​ជាមួយ​ប្រទេសចិនដើម្បី​​បង្កើន​កិច្ច​ផ្លាស់ប្តូរ​និង​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​ បន្ត​ធ្វើ​កិច្ចសហប្រតិបត្តិការ​ដែល​គោរព​គ្នា មាន​សមភាព និងមានភាព​ប្រាកដ​ប្រជា​​ ដើម្បី​សម្រេច​ការ​ផ្តល់​ផលប្រយោជន៍​ដល់​គ្នា​ទៅវិញ​ទៅមក និង​​ឈ្នះ​​-​ឈ្នះ​​ ក្នុង​ន័យ​ផ្តល់​សុខសុភមង្គល​កាន់​តែ​ច្រើនជូន​​ដល់​ប្រជាជន​នៃប្រទេសទាំង​ពីរ ព្រម​និង​រួម​វិភាគទានយ៉ាង​សកម្ម​​ដល់​ការ​អភិវឌ្ឍ​និង​ស្ថិរភាព​ក្នុង​តំបន់​នេះ​​ ៕


ឧទ្ទេសនាមជាពិសេស

វិនិយោគ​ជាមួយ​ស្នាម​ញញឹម​

វិនិយោគ​ជាមួយ​ស្នាម​ញញឹម​

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ