ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

សន្និសីទកំពូលអាស៊ាននិងសន្និសីទពាក់ព័ន្ធអំពីថ្នាក់ដឹកនាំនៃកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ាបិទបញ្ចប់នៅហ្វីលីពីន

2017-11-15 14:17:24

 យប់​ថ្ងៃ​ទី​១៤​ខែ​វិច្ឆិកា សន្និសីទ​កំពូល​អាស៊ាន​លើក​ទី​៣១​និង​សន្និសីទ​ពាក់​ព័ន្ធ​អំពី​ថ្នាក់​ដឹក​នាំ​នៃ​កិច្ច​សហប្រតិបត្តិការ​អាស៊ី​បូព៌ា​បាន​បិទបញ្ចប់​នៅ​ក្រុង​ម៉ានីល​នៃ​ប្រទេស​ហ្វីលីពីន ដោយ​ប្រទេស​សិង្ហបុរី​នឹង​ធ្វើ​ជា​ប្រទេស​ជា​ប្រធាន​ផ្លាស់​វេន​នៃ​សមាគម​អាស៊ាន​នៅ​ឆ្នាំ​ក្រោយ។

      ក្នុង​ពិធី​បិទ​សម័យ​ប្រជុំ លោក​Duterteប្រធានាធិបតី​ហ្វីលីពីនបាន​មាន​ប្រសាសន៍​ថា ក្នុង​ឳកាស​ដែល​សមាគមអាស៊ាន​បង្កើត​ឡើង​គម្រប់​៥០​ឆ្នាំ​ ប្រទេស​ហ្វីលីពីន​បាន​ធ្វើ​ជា​ប្រទេស​ជា​ប្រធាន​ផ្លាស់​វេន​នៃ​សមាគម​អាស៊ាន ហ្វីលីពីន​សូម​ថ្លែង​អំណរគុណ​ដល់​ប្រទេស​ជា​សមាជិក​អាស៊ាន ប្រទេស​ជា​ដៃគូ​សន្ទនា​របស់​អាស៊ាន​និង​សហគមន៍​អន្តរជាតិ​ដែល​បាន​ចូល​រួម​អបអរ​សាទរ​ចំពោះ​សមាគម​អាស៊ាន​ដែល​រីក​ចម្រើន​ទៅ​ជា​អង្គការ​ក្នុង​តំបន់​ដ៏​ជោគ​ជ័យ​បំផុត​មួយ​លើ​ពិភពលោក។លោក​បាន​ថ្លែង​ទៀត​ថា រយៈពេល​៥០​ឆ្នាំ​ខាង​មុខ​នេះ សមាគម​អាស៊ាន​ត្រូវ​បន្ត​ធ្វើ​ការ​ខិត​ខំ​ប្រឹង​ប្រែង​ក្នុង​កិច្ច​កសាង​សហគមន៍​តែ​មួយ​ ក៏​ដូច​ជា​ឋានៈ​ជា​ស្នូល​របស់​អាស៊ាន​និង​ការ​ត​ភ្ជាប់​គ្នា​ថែម​ទៀត៕

ឧទ្ទេសនាមជាពិសេស

វិនិយោគ​ជាមួយ​ស្នាម​ញញឹម​

វិនិយោគ​ជាមួយ​ស្នាម​ញញឹម​

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ