ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

លោក​Wang Yiរដ្ឋមន្រ្តី​ក្រសួង​ការ​បរទេសចិន​ថ្លែង​អំពី​ដំណើរ​ទស្សនកិច្ចរបស់​លោក​ស៊ី ជីនីភីង​ ប្រធានរដ្ឋចិន​នៅ​ប្រទេស​វៀតណាម​និង​ឡាវ

2017-11-14 21:17:22

   ពី​ថ្ងៃទី ១០ ដល់ថ្ងៃ​ទី ១៤  ខែ​វិច្ឆិកា​ លោក​ស៊ី ជីនភីង​ អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​និ​ងជា​ប្រធានរដ្ឋ​ចិនបាន​​​អញ្ជើញ​ទៅ​ចូលរួម​សន្និសីទ​ក្រៅ​ផ្លូវការ​ស្តីពី​​ថ្នាក់​ដឹក​នាំ​នៃ​អង្គការ​សហប្រតិបត្តិការ​​សេដ្ឋកិច្ច​អាស៊ីប៉ាស៊ី​ហ្វីក​លើក​ទី ២៥ នៅក្រុង​DaNang ប្រទេស​វៀតណាម​និង​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​ប្រទេស​វៀតណាម​និង​ឡាវ ។ បន្ទាប់​ពី​​បញ្ចប់​ដំណើរ​ទស្សនកិច្ចប្រកបដោយ​ផ្លែ​ផ្កា​ លោក​Wang Yiរដ្ឋមន្រ្តី​ក្រសួង​ការបរទេសចិន​បាន​ឧទ្ទេសនាមអំ​ពី​សមិទ្ធផល​​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ស៊ី ជីនភីងលើក​នេះទៅ​កាន់​អ្នក​សារ​ព័ត៌មាន ។

    លោក​Wang Yiបាន​ថ្លែង​ថា ក្នុង​អំឡុង​ពេល ៥ ថ្ងៃ​កន្លង​ទៅ​នេះ លោកប្រធានរដ្ឋ​ចិន​​ស៊ី ជីនភីង​បានអញ្ជើញ​ចូលរួម​ការ​រៀបចំ​សកម្មភាព​ទ្វេភាគី​និង​ពហុភាគី​ជិត​ ៤០  លើក​និង​ជួប​​ជា​មួយ​ឥស្សរជន​គ្រប់​មជ្ឈដ្ឋាន​នៃ​​ប្រទេសជា​ច្រើន​​ ដែលទទួល​បាន​​ការ​គាំទ្រយ៉ាង​ទូលំ​​ទូលាយសម្រាប់​ការអភិវឌ្ឍ​នៃ​ប្រទេស​ចិន​នា​ពេល​អនាគត ក៏​ដូចជា​ត្រួសត្រាយ​អនាគត​កាន់​តែ​ភ្លឺស្វាង​នៃ​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វីក និងបំពេញ​បន្ថែម​​កម្លាំង​ចលករ​កាន់​តែ​ខ្លាំង​ដល់​ទំនាក់​ទំនង​រវាង​ចិន​និង​វៀតណាម ក៏​ដូចជា​រវាង​ចិននិង​ឡាវ ។ សាធារណៈមតិ​ជាតិ​និង​អន្តរជាតិ​​បាន​សម្គាល់​ឃើញថា ដំណើរ​ទស្សនកិច្ច​របស់​លោក​លើក​នេះ​ជា​ដំណើរ​ទស្សនកិច្ច​ដ៏​សំខាន់​សម្រាប់​ប្រទេសចិន​ត្រួស​ត្រាយ​ស្ថានការណ៍​ថ្មី​ក្នុងកិច្ច​ការ​ទូត ជា​វិធានការ​ដែល​ប្រកបដោយ​ប្រសិទ្ធភាព​សម្រាប់​បង្កើត​ទំនាក់​ទំនង​អន្តរជាតិ​បែប​ថ្មី​និង​សហគមន៍​រួម​វាសនា​នៃ​មនុស្សជាតិ ជា​ការ​បង្ហាញចេញ​ដ៏​អស្ចារ្យ​នូវ​ទ្រឹស្តីនៃ​​ប្រព័ន្ធ​របប​ប្រទេសចិន​និង​អនាគត​អភិវឌ្ឍ​នៃ​ប្រទេសចិន​ និង​ជា​ការ​ឆ្លុះ​បញ្ចាំង​នូវ​គតិ​សង្គមនិយម​ប្រកបដោយ​លក្ខណៈ​ពិសេស​ចិន​ក្នុង​យុគសម័យ​ថ្មី​របស់​លោក​ស៊ី​ ជីនភីង៕

ឧទ្ទេសនាមជាពិសេស

វិនិយោគ​ជាមួយ​ស្នាម​ញញឹម​

វិនិយោគ​ជាមួយ​ស្នាម​ញញឹម​

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ