ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

លោក​លី​ ខឺឈាង​ នាយករដ្ឋមន្រ្តី​ចិន​ថ្លែង​ថា ប្រទេសចិននឹង​គាំពារ​សេរីភាព​ផ្នែក​អាកាសចរណ៍​និង​នាវាចរណ៍​ក្នុង​លំហ​សមុទ្រ​ចិន​ខាង​ត្បូង​ដោយ​​ម៉ឺងម៉ាត់​

2017-11-14 19:32:57

      ក្នុងសន្និសីទ​កំពូល​អាស៊ីបូព៌ាលើក​ទី ១២ ដែល​បើក​ធ្វើ​នៅ​រសៀល​​ថ្ងៃទី ១៤ ខែ​វិច្ឆិកា​ លោក​លី​ ខឺ​ឈាង​ នាយករដ្ឋមន្រ្តី​ចិន​បាន​គូស​បញ្ជាក់​ថា ប្រទេសចិន​ជា​​ប្រទេសធំ​ជាង​គេ​តាម​បណ្តោយ​សមុទ្រ​ចិន​ខាងត្បូង​ និង​ជា​ប្រទេស​​សំខាន់​ដែល​ប្រើ​ប្រាស់​ផ្លូវ​នាវាចរណ៍​នៃ​លំហ​សមុទ្រ​ចិន​ខាង​ត្បូង ហេតុ​ដូច្នេះ ប្រទេសចិន​នឹង​គាំពារ​សេរីភាព​ផ្នែក​អាកាសចរណ៍​និង​នាវាចរណ៍​ក្នុង​លំហ​សមុទ្រ​ចិន​ខាង​ត្បូង​ដោយ​ម៉ឺងម៉ាត់ ។

      លោក​លី ខឺឈាងបាន​ចង្អុល​បង្ហាញ​ថា ការដែលថ្នាក់​ដឹក​នាំ​របស់​ប្រទេសចិននិង​ប្រទេស​អាស៊ាន​បាន​រួម​គ្នាប្រកាស​នូវការ​ពិភាក្សា​ស្តីពី សេចក្តី​ព្រាង​ជំហាន​បន្ទាប់​នៃ​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាង​ត្បូង​ បាន​ស​បង្ហាញ​ឲ្យ​ពេញ​លេញ​នូវ​អាសា​របស់​បណ្តា​​ប្រទេស​ក្នុង​តំបន់​ ពោលគឺ​ឆ្លង​តាម​រយៈ​កិច្ចស​ន្ទនាគ្នានិង​ការ​ពិគ្រោះ​ពិភាក្សា​មក​ដោះស្រាយ​ការ​ខ្វែង​គំនិត និង​គាំពាំរ​សន្តិភាពនិងស្ថិរភាព​ក្នុង​លំហ​សមុទ្រ​ចិន​ខាងត្បូង ៕

ឧទ្ទេសនាមជាពិសេស

វិនិយោគ​ជាមួយ​ស្នាម​ញញឹម​

វិនិយោគ​ជាមួយ​ស្នាម​ញញឹម​

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ