ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

លោក​ស៊ីជីនភីង​ប្រធានរដ្ឋ​ចិន​បាន​អញ្ជើញ​ទៅ​ដល់​ទីក្រុង​វៀងចន្ទន៍​ ដើម្បី​បំពេញ​ទស្សនកិច្ច​​ផ្លូវ​រដ្ឋ​នៅ​ប្រទេស​ឡាវ

2017-11-13 20:06:29

លោក​ស៊ីជីនភីង​ប្រធានរដ្ឋ​ចិន​បាន​អញ្ជើញ​ទៅ​ដល់​ទីក្រុង​វៀងចន្ទន៍​ ដើម្បី​បំពេញ​ទស្សនកិច្ច​​ផ្លូវ​រដ្ឋ​នៅ​ប្រទេស​ឡាវ


    ​ថ្ងៃទី១៣​ ខែវិច្ឆិកា ​លោក​ស៊ីជីនភីង​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនិស្ត​ចិន​និង​ជា​ប្រធានរដ្ឋ​ចិន​បាន​អញ្ជើញ​ទៅ​ដល់​ទីក្រុង​វៀងចន្ទន៍​ ដើម្បី​បំពេញ​ទស្សនកិច្ច​​ផ្លូវ​រដ្ឋ​នៅ​ប្រទេស​ឡាវ។

លោក​ស៊ីជីនភីង​បាន​គូសបញ្ជាក់​ក្នុង​សុន្ទរកថា​ដែល​ថ្លែង​នៅ​ព្រលានយន្តហោះ​ថា ​ប្រទេស​ចិន​និង​ឡាវ​សុទ្ធតែ​ជា​ប្រទេស​សង្គមនិយមដែល​ដឹក​នាំ​ដោយ​បក្ស​កុម្មុយនិស្ត​ ​ជា​ប្រទេស​ជិត​ខាង​ល្អ​និង​ដៃគូ​ល្អ​ដ៏​ពិត​ប្រាកដ​។​ក្នុង​អំឡុងពេល​បំពេញ​ទស្សនកិច្ច ​ខ្ញុំ​នឹង​​ជួបពិភាក្សា​ការងារ​ជា​មួយ​ថ្នាក់​ដឹកនាំ​បក្ស​និង​ប្រទេស​ឡាវ​ រួមមាន​លោក​Boungnang​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ឡាវ​និង​ជា​ប្រធានរដ្ឋ​ឡាវ​ជា​ដើម ​ក៏​ដូច​ជា​ធ្វើ​កិច្ច​ប្រាស្រ័យ​ទាក់​ទង​យ៉ាង​ទូលំទូលាយ​ជា​មួយ​ឥស្សរជន​នៃ​មជ្ឈដ្ឋាន​នានា​ ដើម្បី​ផ្លាស់​ប្តូរ​មតិ​យោបល់​ដោយ​ស៊ីជម្រៅ​អំពី​ទំនាក់ទំនង​រវាង​បក្ស​និង​ប្រទេស​ទាំង​២​ព្រមទាំង​បញ្ហា​ផ្តោត​ការ​យកចិត្តទុកដាក់​ដូចគ្នា​ ជឿជាក់ថា​ ក្រោម​ការ​ខិតខំប្រឹងប្រែង​នៃ​ភាគីទាំង​២ ​ដំណើរ​ទស្សនកិច្ច​លើក​នេះ​នឹង​ជំរុញ​ទំនាក់ទំនងភាព​ជា​ដៃគូ​សហប្រតិបត្តិការ​​យុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ​រវាង​ប្រទេស​ចិន​និង​ឡាវ​ឲ្យ​ឡើង​ដល់​កម្រិត​ថ្មី​ ហើយ​នាំមក​នូវ​ផលប្រយោជន៍​កាន់តែ​ច្រើន​ជូន​ដល់​ប្រជាជន​នៃ​ប្រទេស​ទាំង​២ជា​ពុំខាន៕

ឧទ្ទេសនាមជាពិសេស

វិនិយោគ​ជាមួយ​ស្នាម​ញញឹម​

វិនិយោគ​ជាមួយ​ស្នាម​ញញឹម​

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ