ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

​រដ្ឋ Virginia របស់​សហរដ្ឋ​អាមេរិក​កើត​មាន​រឿង​កម្លាំង​ហិង្សា​បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់​និង​ ៣៤ នាក់​រងរបួស​

2017-08-13 14:59:34

      ក្នុង​ពេល​ដែល​រៀប​ចំ​មីទីង​មាន​ទ្រង់​ទ្រាយ​ធំ​កាលពី​ថ្ងៃទី ១២ ខែ​សីហា​ ក្រុង Charlottesville នៃ​រដ្ឋ Virginia របស់​សហរដ្ឋ​អាមេរិក​ បាន​កើត​មាន​រឿង​កម្លាំង​ហិង្សា​ ដែល​បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់​បាត់​បង់​ជីវិត​និង​ ៣៤ នាក់​រង​របួស ។

      នៅ​ម៉ោង ១១ នា​ថ្ងៃដដែល លោក​អភិបាល​រដ្ឋ Virginia បាន​ប្រកាស​ថា​ក្រុង​ Charlottesville ចូល​​ក្នុង​សភាព​អាសន្ន បន្ទាប់​មក​ផ្នែក​ប៉ូលីស​បាន​​ចូល​ក្នុង​កណ្តាល​ទីក្រុង​ដើម្បី​បណ្តេញ​ចេញ​អ្នក​តវ៉ា ផែនការ​ទាំង​អស់​សម្រាប់​រៀបចំ​មីទីង​ក៏​ត្រូវ​លប់​ចោល​ដែរ ។ លោក​អភិបាល​រដ្ឋ​បាន​ថ្លែង​ថា អ្នក​តវ៉ា​ដែល​បង្ក​ភាព​ច្របូក​ច្របល់ សំខាន់​គឺ​មកពី​រដ្ឋ​ផ្សេង​ទៀត លោកមាន​ទឹក​ចិត្ត​ស្អប់​ខ្ពើម​ចំពោះ​គំនុំ ទស្សនៈ​លំអៀង​និង​ការ​ប្រើ​កម្លាំង​ហិង្សា​របស់​មនុស្ស​មួយ​ចំនួន ៕

ឧទ្ទេសនាមជាពិសេស

វិនិយោគ​ជាមួយ​ស្នាម​ញញឹម​

វិនិយោគ​ជាមួយ​ស្នាម​ញញឹម​

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ