ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

កិច្ចប្រជុំឧត្ត​មមន្ត្រីស្តីពីការអនុវត្ត​​សេចក្តីប្រកាស​ប្រតិបត្តិសមុទ្រចិនខាងត្បូងលើកទី ១៤​បានបើកធ្វើនៅក្រុង Gui Yang

2017-05-19 18:09:28

ប្រទេសចិននិងប្រទេសអាស៊ានបានរៀបចំកិច្ចប្រជុំឧត្តមមន្ត្រី​ស្តីពីការអនុវត្ត​សេចក្តីប្រកាស​ប្រតិបត្តិសមុទ្រចិនខាងត្បូងលើកទី ១៤ និងកិច្ចប្រជុំក្រុមការងារចម្រុះលើកទី ២០​ នៅក្រុង GuiYang ខេត្ត Gui Zhou ប្រទេស​ចិនចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី ១៨ ខែ ឧសភា 
ឧត្តមមន្ត្រីនៃក្រសួងការបរទេសរបស់ប្រទេសចិននិង​អាស៊ានទាំង ១០ ​បានអញ្ជើញចូលរួមកិច្ចប្រជុំលើកនេះ។

        បណ្តាភាគីបានពិគ្រោះពិភាក្សាយ៉ាងស្មោះត្រង់និងមានភាពកាន់តែស៊ីជម្រៅ​អំពីការអនុវត្ត​សេចក្តីប្រកាសប្រតិបត្តិសមុទ្រចិនខាងត្បូងដោយគ្រប់ជ្រុងជ្រោយនិងមានប្រសិទ្ធភាព​​ ព្រមនិងការបង្កើនកិច្ចសហប្រតិបត្តិការជាក់ស្តែងលើ​សមុទ្រក៏ដូចជាបានពិគ្រោះពិភាក្សាអំពីក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង កិច្ចប្រជុំទទួលបាននូវសមិទ្ធផលវិជ្ជមាន ។

        ​កិច្ចប្រជុំលើកនេះក៏បានពិនិត្យនិងអនុម័តលើកិច្ចព្រមព្រៀងមិនមែនឯកសារស្តីពីជំហាន​បង្កើត​គណៈកម្មាធិការបច្ចេកទេសបី និងលទ្ធផលដំណើរការសាកល្បង​ខ្សែ​ទូរស័ព្ទទាន់ហេតុការណ៍សម្រាប់វិស័យ​ការទូត ហើយនិងធ្វើការផ្លាស់ប្តូរថ្មីសម្រាប់ផែនការការងារឆ្នាំ២០១៦- ឆ្នាំ ២០១៨ ។

ឧទ្ទេសនាមជាពិសេស

វិនិយោគ​ជាមួយ​ស្នាម​ញញឹម​

វិនិយោគ​ជាមួយ​ស្នាម​ញញឹម​

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ