ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

សកម្មភាពយកបទសម្ភាសន៍របស់​​ប្រព័ន្ធសារ ព័ត៌មានសំខាន់ ៗ នៃ ប្រទេសអាស៊ាន​ទាំង​ ១០​ និងប្រព័ន្ធសារព័ត៌មាន សំខាន់ៗ នៃមជ្ឈិមនៅខេត្ត AnHui បាន​ចាប់ដំណើរការ

2017-05-19 18:07:45

ថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ ២០១៧ កសកម្មភាពយកបទសម្ភាសន៍របស់​​ប្រព័ន្ធសារព័ត៌មានសំខាន់ៗនៃប្រទេសអាស៊ានទាំង ១០ និងប្រព័ន្ធសារព័ត៌មានសំខាន់ៗនៃមជ្ឈិមន​ខេត្ត​ AnHui​​​​​  ឆ្នាំ ២០១៧បានរៀបចំពិធីចាប់ដំណើរការនៅក្រុង He fei ខេត្ត  AnHui ប្រទេសចិន​។​ 

លោកZheng Mingwu ប្រធាន​ការិយាល័យ​សារព័ត៌មានននៃសាលាខេត្ត AnHui បាន​ថ្លែងនៅក្នុងពិធីនេះថា​ ប៉ុន្មាន់ឆ្នាំចុងក្រោយនេះ  ទន្ទឹមនឹងការអនុវត្តគំនិតផ្តួចផ្តើមស្តីពីយុទ្ធសាស្ត្រខ្សែក្រវាត់មួយនិងផ្លូវមួយរបស់ប្រទេស​ចិន ទំនាក់ទំនងរវាងខេត្ត AnHuiនិងប្រទេស​
អាស៊ានមានភាពកាន់តែស៊ីជម្រៅ ការផ្លាស់ប្តូរប្រជាជនកាន់តែជិតស្និទ្ធ ហើយសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការ​ផ្នែកពាណិជ្ជកម្មក៏មានផ្លែផ្កាច្រើន ។ លោកបានបន្តទៀតថា​ សង្ឃឹមថា សកម្មាភាពយកបទសម្ភាសន៍​លើកនេះ​អាច​ធ្វើឲ្យមិត្តភាព​រវាង​ចិននិង​​អាស៊ានមានភាពកាន់តែស៊ីជម្រៅ ដើម្បីជំរុញ​​ការយល់ដឹកពីគ្នាទៅវិញទៅមក ព្រមនិងបង្កើនកិច្ចសហប្រតិបត្តិការនិងការផ្លាស់ប្តូររវាងខេត្ត AnHuiនិង​ប្រទេសអាស៊ាន ។ 

ឧទ្ទេសនាមជាពិសេស

វិនិយោគ​ជាមួយ​ស្នាម​ញញឹម​

វិនិយោគ​ជាមួយ​ស្នាម​ញញឹម​

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ