ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

លោក​ XiJinping ប្រធានរដ្ឋ​ចិន​បាន​ជួប​ជាមួយអ្នក​សារព័ត៌មាន​ទាំងក្នុង​និង​ក្រៅ​ប្រទេសបន្ទាប់ពី​សន្និសីទ​ជាន់ខ្ពស់

2017-05-15 18:20:18

    សន្និសីទ​ជាន់ខ្ពស់​តុមូល​នៃ​វេទិការ​កំពូលសម្រាប់​​កិច្ចសហប្រតិបត្តិការ​អន្តជាតិ​ស្តីពី​យុទ្ធសាស្ត្រ​”ខ្សែក្រវាត់មួយ​និង​ផ្លូវមួយ”បាន​បើកធ្វើ​នៅក្រុង​ប៉េកាំងនាព្រឹក​ថ្ងៃទី ១៥ ខែ​ឧសភា​ លោក​XiJinping ប្រធានរដ្ឋចិន​ និង​​ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ចំនួន​ ២៩ ព្រម​ទាំង​អ្នកទទួល​ខុសត្រូវ​នៃ​អង្គការ​អន្តរជាតិ​សំខាន់ៗ​ចំនួន​​ ៣ រូប មាន​លោក​​អគ្គ​លេ​ខាធិការ​​អង្គការសហប្រជាជាតិ​ជាដើម​បាន​អញ្ជើញ​ចូលរួម​ ។ លោក​ XiJinpingបាន​ធ្វើ​ជា​អធិបតី​នៃ​សន្និសីទ​​ជាន់ខ្ពស់​តុមូល​ ។ បន្ទាប់ពី​ការ​ពិគ្រោះ​ពិភាក្សា​និង​ការ​ផ្លាស់ប្តូរ​គ្នា​រយៈពេល​មួយ​ថ្ងៃ​ ​សន្និសីទ​​តុមូល​នា​រសៀល​បាន​បិទ​សម័យ​ប្រជុំ​ ។ លោក​ XiJinping ប្រធានរដ្ឋ​ចិន​បាន​ជួប​ជាមួយអ្នក​សារព័ត៌មាន​ទាំងក្នុង​និង​ក្រៅ​ប្រទេសបន្ទាប់ពី​សន្និសីទ​ជាន់ខ្ពស់​​ ។

      ក្នុង​ពេល​ជួប​ធ្វើ​សន្និសីទ​សារ​ព័ត៌មាន​ជា​មួយ​អ្នក​សារ​ព័ត៌មាន​ចិន​និង​បរទេស​ ​លោក ​ស៊ី ​ជីនភីង​ប្រធាន​រដ្ឋ​ចិន​បាន​ថ្លែង​ថា ​

      ចាប់​តាំង​ពី​វេទិកា​កំពូល​សម្រាប់​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​ស្តីពី​យុទ្ធសាស្រ្ត​ខ្សែ​ក្រវ៉ាត់​មួយ​និង​ផ្លូវ​មួយ​បើក​សម្ភោធ ​មិត្ត​អ្នក​សារ​ព័ត៌មាន​ជា​ច្រើន​រូប​បាន​ផ្សាយ​ដំណឹង​ជា​ច្រើន​ ហើយ​បាន​កត់​ត្រា​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នានា​ និង​បាន​ផ្សាយ​សំឡេង​របស់​ប្រទេស​នានា​ដែល​បាន​រួម​គ្នា​កសាង​ខ្សែ​ក្រវ៉ាត់​មួយ​និង​ផ្លូវ​មួយ​ ​លោក​បាន​បន្ត​ថា ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ហើយ​បាន​បង្ហាញ​ការ​រីក​ចំរើន​ដ៏​ផុលផុស​នៃ​ការ​កសាង​ខ្សែ​ក្រវ៉ាត់​មួយ​និង​ផ្លូវ​មួយ​ចំពោះ​ពិភពលោក ​ខ្ញុំ​សូម​តំណាង​រដ្ឋាភិបាល​ចិន​និង​តំណាង​នៃ​ប្រទេស​នានា​ដែល​ចូល​រួម​វេទិកា​ សំដែង​អំណរគុណ​ចំពោះ​អ្នក​សារ​ព័តមាន​ទាំង​អស់។​ថ្ងៃ​ទី​១៤​ខែ​ឧសភា ​យើង​បាន​រៀប​ចំ​ធ្វើ​ពិធី​សម្ភោធ​បើកនៃ​វេទិកា​កំពូល​និង​កិច្ច​ជំនួប​ជាន់​ខ្ពស់ ​អ្នក​ដឹក​នាំ​នៃ​ប្រទេស​មួយ​ចំនួន ​អ្នក​ទទួល​ខុស​ត្រូវ​នៃ​អង្គការ​អន្តរជាតិ​និង​តំណាង​នៃ​ប្រទេស​ជាង​១០០​មក​ពី​មជ្ឈដ្ឋាន​រដ្ឋាភិបាល​ សហគ្រាស​និង​អ្នក​ប្រាជ្ញ​ផ្នែក​វិទ្យាសាស្រ្ត​បាន​ចូល​រួម ​មិត្ត​ទាំង​អស់​គ្នា​បាន​រួម​គ្នា​ពិគ្រោះ​ពិភាក្សា​អំពី​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​សម្រាប់​កសាង​ខ្សែ​ក្រវ៉ាត់​មួយ​និង​ផ្លូវ​មួយ​ក្នុង​បរិយាកាស​ដ៏​មេត្រី​ភាព​និង​ចុះ​សម្រុង​គ្នា ​ហើយ​បាន​លើក​ឡើង​នូវ​មតិ​និង​សំណើរ​ល្អ​ៗ​ជា​ច្រើន ​ហើយ​បាន​ទទួល​សមិទ្ធិផល​ជា​វិជ្ជមាន។

1234...>

ឧទ្ទេសនាមជាពិសេស

វិនិយោគ​ជាមួយ​ស្នាម​ញញឹម​

វិនិយោគ​ជាមួយ​ស្នាម​ញញឹម​

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ