ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

លោកស៊ី ​ជីនភីង​ប្រធានរដ្ឋចិន​​ថ្លែង​សុន្ទរកថា​នៅ​ក្នុង​ពិធី​សម្ពោធ​បើក​វេទិកា​កំពូល​ស្តីពី​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​អំពី​យុទ្ធ​សាស្ត្រ​ខ្សែក្រវាត់​មួយ​និងផ្លូវ​មួយ​

2017-05-14 14:07:01
r_965778_2017051415064623445800.jpg

      ថ្ងៃទី​១៤​ខែ​ឧសភា​ ​លោក​ស៊ី ជីនភីង​ប្រធានរដ្ឋ​ចិន​បាន​ថ្លែង​សុន្ទរកថា​ក្រោម​ចំណង​ជើង​ថា​ ពួតដៃគ្នា​ជំរុញ​កិច្ចកសាង​យុទ្ធសាស្រ្ត​ខ្សែក្រវាត់​មួយ​និ​ង​ផ្លូ​មួយ​នៅ​ក្នុង​ពិធី​សម្ពោធ​បើក​វេទិកា​កំពូល​ស្តីពី​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​អំពី​យុទ្ធ​សាស្ត្រ​ខ្សែក្រវាត់​មួយ​និ​ងផ្លូវ​មួយ​។ លោក​ស៊ី ជានភីង​បាន​ថ្លែង​ថា​ ​ផ្លូវ​សូត្រ​មាន​ចម្ងាយ​វែង​អន្លាយ​ ​និង​បាន​បន្ត​រយៈពេល​ជាង​មួយ​ពាន់​ឆ្នាំ​ ​ហេតុដូច្នេះ​ផ្លូវសូត្រ​នេះ​បាន​បង្កប់​ដោយ​ស្មារតី​ផ្លូវ​សូត្រ​ដែល​មាន​ខ្លឹមសារ​ជា​ស្នូល​ដូចជា​កិច្ចសហប្រតិបត្តិការ​ដោយ​សន្តិភាព​ ​ការ​បើក​ចំហ​និង​បរិយាប័ន្ន​ រៀនសូត្រ​និង​ក្រេប​យក​បទ​ពិសោធន៍​ពីគ្នា​ ​​ផ្តល់​ផល​ប្រយោជន៍​ដល់​គ្នា​និង​ឈ្នះ-ឈ្នះ​។ នេះ​គឺ​ជា​មរតកដ៏​មាន​តម្លៃ​របស់​បរិយ្យធម៌​មនុស្ស​ជាតិ​។ ក្នុងរជ្ជកាល​ថាំង​និង​សុង​ប្រទេ​សចិន​ ​ផ្លូវសូទ្រ​លើ​គោក​និងសមុទ្រ​បាន​អភិវឌ្ឍ​ក្នុង​ពេល​ជា​មួយ​គ្នា​ ​អ្នក​ទេសចរ​របស់​ប្រទេស​ចិន​ ​អ៊ីតាលី​និង​ម៉ារូក​មាន​លោក​ឌូហួន​ ​លោក​ម៉ាក​ ប៉ូឡូ​និ​លោក​អ៊ីបិន​ បៃទូថៃ​សុទ្ធ​តែ​ធ្លាប់​បន្សល់​ទុក​នូវ​ស្នាម​ប្រវត្តិសាស្រ្ត​តាម​ផ្លូវ​សូត្រ​លើ​គោក​និង​លើ​សមុទ្រ​។ អ្នក​ត្រួសត្រាយ​ផ្លូវសូត្រ​ទាំង​នេះ​មិន​បាន​ប្រើ​ប្រាស់​សេះប្រយុទ្ធ​និង​រួញ​ស្រួច​នោះ​ទេ​ ​តែ​គឺ​ក្រុមសត្វអូដ្ឋនិង​សុទ្ធចិត្ត ​អ្វី​ដែល​ពួកគែ​ពឹងផ្អែក​លើ​មិន​មែន​នាវា​ចម្បាំង​និង​កាំភ្លើង​ធំ​នោះ​ទេ​ ​តែ​គឺ​នាវា​ដឹកជញ្ជូន​ទំនិញ​ដ៏​មាន​តម្លៃ​និង​មិត្តភាព​នោះ​ឯង​។​​


ឧទ្ទេសនាមជាពិសេស

វិនិយោគ​ជាមួយ​ស្នាម​ញញឹម​

វិនិយោគ​ជាមួយ​ស្នាម​ញញឹម​

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ