ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

វេទិកា​​បូអាវអាស៊ី​​ប្រចាំ​ឆ្នាំ​ ២០១៧ ​នឹង​ធ្វើ​សកម្មភាព​ពាក់​ព័ន្ធ​នឹង​ប្រធានបទ​​ស្តីពី​ខេត្ត​ហៃ​ណាន​​ចំនួន ១៣

2017-03-21 11:19:31

     ថ្ងៃទី ២០ ខែមីនា អ្នក​សារ​ព័ត៌មាន​ទទួល​ដំណឹង​ពី​សន្និសីទសារ​​ព័ត៌មាន​អំពី​សកម្មភាពស្តីពី​​ប្រធានបទ​ខេត្ត​ហៃណាន​ប្រទេស​ចិន​នៃ​វេទិកា​បូអាវ​អាស៊ី​ប្រចាំ​ឆ្នាំ​ ២០១៧ ​​ឲ្យ​ដឹង​ថា ក្នុង​អំឡុង​ពេល​បើក​ធ្វើ​វេទិកា​បូអាវ​អាស៊ី​ប្រចាំ​ឆ្នាំ​ ២០១៧ ​ឆ្នាំ​នេះ​ នឹង​មាន​រៀបចំ​ធ្វើ​សកម្មភាពស្តីពី​​ប្រធានបទ​ខេត្ត​ហៃ​ណានចំនួន ១៣ ​ហើយ​”របាយការណ៍​អភិវឌ្ឍ​អង្គភាព​​សេដ្ឋកិច្ច​នៃ​ប្រជុំ​កោះ​ទូទាំង​ពិភពលោក​ឆ្នាំ ២០១៦”ដែល​នឹង​ប្រកាសនៅ​ពេល​នោះ​ ​នឹង​ក្លាយ​ទៅជា​​ចំណុចទាក់​ទាញ​ដ៏​សំខាន់​មួយ​ ។

      សូម​បញ្ជាក់​ថា​ វេទិកា​បូអាវ​អាស៊ី​​​​ប្រចាំ​ឆ្នាំ​ ២០១៧ ​នឹង​បើក​ធ្វើ​ពី​ថ្ងៃ​ទី ២៣ ដល់​ទី ២៦ ខែ​មីនា​​ ក្រោមប្រធានបទ​”ប្រឈម​មុខ​ដោយ​ផ្ទាល់​ចំពោះសកលភាវូបនីយកម្ម​និង​អនាគតនៃ​ពាណិជ្ជកម្ម​សេរី ​” ៕

ឧទ្ទេសនាមជាពិសេស

វិនិយោគ​ជាមួយ​ស្នាម​ញញឹម​

វិនិយោគ​ជាមួយ​ស្នាម​ញញឹម​

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ