ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

  លោក​ស៊ី​ ជីនភីង​ប្រធានរដ្ឋ​ចិន​ជួប​សវនាការ​ជា​មួយ​​ព្រះ​ករុណា​​ព្រះបាទ​សម្តេច​ព្រះ​បរមនាថ​ ​នរោត្តម​ ស៊ីហមុនី​ព្រះ​មហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​

2017-03-07 15:30:40

  លោក​ស៊ី​ ជីនភីង​ប្រធានរដ្ឋ​ចិន​ជួប​សវនាការ​ជា​មួយ​​ព្រះ​ករុណា​​ព្រះបាទ​សម្តេច​ព្រះ​បរមនាថ​ ​នរោត្តម​ ស៊ីហមុនី​ព្រះ​មហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​


 

ថ្ងៃទី​៦​ខែ​មីនា​ ​លោក​ស៊ី​ ជីនភីង​ប្រធានរដ្ឋ​ចិន​បាន​ជួប​សំណេះសំណាល​ជា​មួយ​​ព្រះ​ករុណា​​ព្រះបាទ​សម្តេច​ព្រះ​បរមនាថ​ ​នរោត្តម​ ស៊ីហមុនី​ព្រះ​មហាក្សត្រកម្ពុជា​​និង​សម្តេច​ព្រះ​មហាវរក្សត្រី​នរោត្តម​ ​មុនិនាថ សីហនុ​នៅ​វិមាន​ស្តីការ​រដ្ឋ​Zhong Nan Hai​។

      លោក​ស៊ី​ ជីនភីង​បាន​​ថ្លែង​ថា​ ​ចំណង​មិត្តភាព​ជា​ប្រពៃណីរវាង​ប្រជាជន​នៃ​ប្រទេស​​ចិន​និង​កម្ពុជា​គឺ​មាន​ប្រវត្តិ​យូរអង្វែង​។ ​ចំណង​មិត្តភាព​រវាង​ចិន​និង​កម្ពុជា​គឺ​បាន​រួម​គ្នា​ពូន​ជ្រំ​​និងថែ​រក្សា​ដោយ​យកចិត្តទុកដាក់​ពី​សំណាក់​​ថ្នាក់​ដឹកនាំ​ជំនាន់​ចាស់​របស់​ប្រទេស​ចិន​និង​ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ​នរោត្តម​ ​សីហនុ​ ព្រះ​មហា​វីរក្សត្រ​កម្ពុជា​។ ​ក្រោយ​ពី​ឈាន​ចូល​ដំណាក់កាល​ប្រវត្តិសាស្ត្រ​ថ្មី​​ ​ទំនាក់ទំនង​រវាង​ចិន​និង​កម្ពុជា​បាន​បន្ថែម​កម្លាំង​រស់រវើក​ថ្មី​ទៀត​​និង​ទទួល​បាន​ការ​អភិវឌ្ឍ​ដោយ​ពេញលេញ​។ ​បច្ចុប្បន្ន​ ​ប្រទេស​ទាំង​ពីរ​មាន​ទំនុក​ចិត្ត​លើ​គ្នា​កម្រិត​ខ្ពស់​ផ្នែក​នយោបាយ​ ​ផ្តល់​ផល​ប្រយោជន៍​ដល់​គ្នា​និង​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាំ​មួយ​គ្នា​លើ​វិស័យ​សេដ្ឋកិច្ច​ ​ក៏​ដូច​ជា​ជួយ​ជ្រោមជ្រែង​​ដល់​គ្នា​ក្នុង​ការ​អភិវឌ្ឍ​ប្រទេសជាតិ​រៀង​ខ្លួន​គ្នា​​ ​ព្រម​និង​សហការ​គ្នាយ៉ាង​ជិតស្និទ្ធ​ទាំង​​ក្នុងកិច្ចការ​អន្តរជាតិនិង​តំបន់​។ ​ប្រទេស​ចិន​រីករាយ​ពួត​ដៃ​គ្នា​ជា​មួយ​ប្រទេស​កម្ពុជា​ ធ្វើ​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​យុទ្ធសាស្រ្ត​គ្រប់​ជ្រុងជ្រោយរវាង​ចិន​និង​កម្ពុជា​ទទួល​បាន​សមិទ្ធផល​ថ្មី​​ឥតឈប់ឈរ​ ​សំដៅ​ផ្តល់​សេចក្តី​សុខ​សុភង្គងគល​​ដល់​ប្រជាជន​នៃ​ប្រទេស​ទាំង​២​។

ឧទ្ទេសនាមជាពិសេស

វិនិយោគ​ជាមួយ​ស្នាម​ញញឹម​

វិនិយោគ​ជាមួយ​ស្នាម​ញញឹម​

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ