ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

លោកWangyiជួបសន្ទនាជាមួយលោករដ្ឋមន្ត្រីការបរទេសអង់គ្លេស

2017-02-17 15:37:49

    ថ្ងៃ​ទី ១៦ ខែកុម្ភៈ​តាម​ម៉ោងតំបន់ លោក​វ៉ាងយី រដ្ឋមន្ត្រី​ការបរទេស​ចិន​ដែល​កំពុង​អញ្ជើញ​ចូលរួម​សន្និសីទ​រដ្ឋមន្ត្រី​ការបរទេស​ក្រុម​ប្រទេស ២០ នៅ​ក្រុង​Bonn​ប្រទេស​អាល្លឺម៉ង់​បាន​ជួបសន្ទនា​ជាមួយ​លោក​Boris Johnson រដ្ឋមន្ត្រី​ការបរទេស​អង់គ្លេស ។

    លោក​វ៉ាងយី​ថ្លែងថា នៅក្រោម​ការខិតខំ​ប្រឹងប្រែង​រួមគ្នា​របស់​ភាគីទាំងពីរ ទំនាក់ទំនង​រវាង​ចិន​និង​អង់គ្លេស​បាន​សម្រេច​ការឆ្លង​ដោយ​នឹងនរ​និង​បាន​អភិវឌ្ឍន៍​ជាបន្តទៀត កំពុង​ប្រឈមមុខ​ឱកាស​សហប្រតិបត្តិការ​ដ៏​ទូលំទូលាយ ។ ឆ្នាំនេះ​ជា​ខួបឆ្នាំ​ទី ៤៥ នៃ​ការបង្កើត​ទំនាក់ទំនង​ផ្លូវទូត​ថ្នាក់​ឯកអគ្គរដ្ឋទូត​រវាង​ចិន​និង​អង់គ្លេស ភាគីចិន​រីករាយ​រួមជាមួយ​ភាគី​អង់គ្លេស បូកសរុប​បទពិសោធន៍ គ្រោង​គម្រោងការ​អនាគត ។

    លោក​Johnson​បានថ្លែង​ថា ភាគីអង់គ្លេស​រីករាយ​រួមជាមួយ​ភាគីចិន​បង្កើន​កិច្ចសហប្រតិបត្តិការ​យុទ្ធសាស្ត្រ​លើ​កិច្ចការ​អន្តរជាតិ រួមគ្នា​ជំរុញ​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​និង​ទូទាំងពិភពលោក ធ្វើឲ្យ​ពិភពលោក​កាន់តែ​មាន​ភាពនឹងនរ​និង​ភាពរុងរឿង ៕

ឧទ្ទេសនាមជាពិសេស

វិនិយោគ​ជាមួយ​ស្នាម​ញញឹម​

វិនិយោគ​ជាមួយ​ស្នាម​ញញឹម​

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ