ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

សន្និសីទ​រដ្ឋមន្ត្រី​ការបរទេស​នៃ​ក្រុមប្រទេស​G20​បាន​បើកធ្វើ​នៅ​ប្រទេស​អាល្លឺម៉ង់​

2017-02-17 15:21:13

    ថ្ងៃទី១៦​ខែកុម្ភៈ​ សន្និសីទ​រដ្ឋមន្ត្រី​ការបរទេស​នៃ​ក្រុមប្រទេស​G20​ដែល​មាន​រយៈពេល​ពីរថ្ងៃ​បាន​បើកធ្វើ​នៅ​ក្រុង ​Bonn​ ប្រទេស​អាល្លឺម៉ង់​ ។ ​តំណាង​ចូលរួម​សន្និសីទ​នឹង​ពិភាក្សា​អំពី​បញ្ហាបី​គឺ​របៀបវារៈ​នៃ​ការអភិវឌ្ឍន៍​ជានិរន្តរភាព​ដល់​ឆ្នាំ២០៣០​ ការគាំពារ​សន្តិភាព​និង​ការបង្កើន​ទំនាក់ទំនង​ដៃគូ​ជាមួយ​អាហ្វ្រិក ​ដើម្បី​ត្រៀមបម្រុង​សន្និសីទ​កំពូល​ក្រុង​ Hamburg​ របស់​ក្រុម​ប្រទេស​G20 នៅ​ខែកក្កដា​ឆ្នាំនេះ ។

    តំណាង​របស់​ប្រទេស​ជាសមាជិក​នៃ​ក្រុមប្រទេស​G20 ​មាន​លោក ​Wang​ yi ​រដ្ឋមន្ត្រី​ការបរទេសចិន​ លោក​ Rex ​Tillerson ​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​និង​លោក ​Sergei​ Lavlov ​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​ជាដើម​បាន​អញ្ជើញ​ចូលរួម​សន្និសីទ​លើកនេះ ។

ឧទ្ទេសនាមជាពិសេស

វិនិយោគ​ជាមួយ​ស្នាម​ញញឹម​

វិនិយោគ​ជាមួយ​ស្នាម​ញញឹម​

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ