ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

ការចរចា​អំពី​តំបន់​ពាណិជ្ជកម្ម​សេរី​រវាង​ចិន ជប៉ុន​និង​កូរ៉េខាងត្បូង​ជុំ​ទី ១១ បាន​ប្រារព្វ​ធ្វើ​នៅ​ក្រុង​ប៉េកាំង

2017-01-12 15:03:50

      តាម​ដំណឹង​នៃ​ក្រសួង​ពាណិជ្ជកម្ម​នៃ​ប្រទេស​ចិន​ឲ្យ​ដឹង​ថា ថ្ងៃទី ១១ ខែ​មករា ការ​ចរចា​អំពី​តំបន់​ពាណិជ្ជកម្ម​សេរី​រវាង​ចិន ជប៉ុន​និង​កូរ៉េ​ខាងត្បូង​ជុំ​ទី ១១ បាន​ប្រាព្វ​ធ្វើ​នៅ​ក្រុង​ប៉េកាំង ។ ក្នុង​កិច្ច​ចរចា​លើក​នេះ ភាគី​ទាំង​បី ចិន​ជប៉ុន​និង​កូរ៉េខាងត្បូង​ធ្វើ​ការ​ផ្លាស់​ប្តូរ​មតិ​យោបល់​យ៉ាង​ជ្រាល​ជ្រៅ​អំពី​បញ្ហា​ពិភាក្សា​សំខាន់ៗ​ដូច​ជា​វិស័យ​ពាណិជ្ជកម្ម​ទំនិញ ពាណិជ្ជកម្ម​សេវាកម្ម​និង​ការ​វិនិយោគទុន​ជា​ដើម ។

      សូម​បញ្ជាក់​ថា ការចរចា​អំពី​តំបន់​ពាណិជ្ជកម្ម​សេរី​រវាង​ចិន ជប៉ុន​និង​កូរ៉េខាងត្បូង​បាន​ចាប់​ផ្តើម​ធ្វើ​កាល​ពី​ខែ វិចិ្ឆកា ឆ្នាំ ២០១២ បច្ចុប្បន្ន​នេះ បាន​ចូល​ដល់​ជុំ​ទី ១១ ហើយ ។ ភាគី​ទាំង​បី​ឯកភាព​គ្នា​ថា ការ​បង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី​រវាង​ចិន ជប៉ុន​និង​កូរ៉េ​ខាងត្បូង​មាន​អំណោយ​ផល​ដល់​ការ​ពង្រីក​ភាព​បំពេញ​បន្ថែម​គ្នា​ផ្នែក​ឧស្សាហកម្ម​របស់​ប្រទេស​ទាំង​បី​ ក្នុង​ន័យ​លើក​ស្ទួយ​សក្តានុពល​នៃ​វិស័យ​វិនិយោគទុន​ខាង​ពាណិជ្ជកម្ម​របស់ប្រទេស​ទាំង​បី ជំរុញ​ខ្សែ​សង្វាក់​តម្លៃ​ក្នុង​តំបន់​ឲ្យ​កាន់​តែ​មាន​ភាព​ស៊ី​សង្វាក់​គ្នា ដែល​សមស្រប​និង​ផល​ប្រយោជន៍​រួម​របស់​ប្រទេស​ទាំង​បី ហើយ​ក៏​មាន​អំណោយ​ផល​ដល់​ភាព​ចំរុង​ចំរើន​និង​ការ​អភិវឌ្ឍ​ក្នុង​តំបន់​ផង​ដែរ ៕

ឧទ្ទេសនាមជាពិសេស

វិនិយោគ​ជាមួយ​ស្នាម​ញញឹម​

វិនិយោគ​ជាមួយ​ស្នាម​ញញឹម​

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ